មូលនិធិគាំពារកុមាររបស់វៀតណាមនៅផ្លាស់ប្តូរសកម្មភាពដើម្បីផ្តល់ជំនួយឧបត្ថម្ភដល់កុមារដែលជួបការលំបាក

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាមូលនិធិគាំទ្រកុមារវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគាំពារ។
មូលនិធិគាំពារកុមាររបស់វៀតណាមនៅផ្លាស់ប្តូរសកម្មភាពដើម្បីផ្តល់ជំនួយឧបត្ថម្ភដល់កុមារដែលជួបការលំបាក - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh (រូបថត៖ vov.vn)

ក្នុងពិធីនេះ លោកស្រី Dang Thi Ngoc Thinh បានកត់សម្គាល់ពីការផ្លាស់ប្តូរ ការច្នៃប្រឌិតក្នុងការកៀងគរធនធានរបស់មូលនិធិក្នុងឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះលោកស្រីក៏អំពាវនាវដល់សមាជិកសមាជិកាក្នុងក្រុមប្រឹក្សាគាំពារ បន្តខិតខំប្រឹងប្រែងប្រមូលកម្លាំងធនធានទាំងមូលឲ្យបានល្អបំផុត ដើម្បីផ្តល់ជំនួយ ឧបត្ថម្ភដល់កុមារដែលមានស្ថានភាពពិសេសនិងស្ថានភាពលំបាកលំបិនផ្សេងៗទៀត សំដៅសំរេចបាននូវគោលដៅរៃអង្គៀសប្រាក់ ១២០ ពាន់លានដុងនៅឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា នាឆ្នាំ ២០១៩ មូលនិធិគាំពារកុមារវៀតណាមមានទម្រង់ថ្មីមួយចំនួន ដូចជាការរៀបចំការប្រកួតបាល់ទាត់ ដើម្បីប្រមូលផ្តុំអង្គភាពនិងបុគ្គលនានាជួយដល់កុមារដែលមានស្ថានភាពលំបាកពិសេស រួមទាំងរៀបចំសិក្ខាសាលាប្រមូលផ្តុំធនធាននៅទីក្រុងហូជីមិញជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ