មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម

(VOVWORLD) - រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។ 
មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ​ប្រកាសកម្មវិធីជាតិ​ថ្មី​សម្រាប់វៀតណាម - ảnh 1ការពិគ្រោះ និងពិនិត្យសុខភាពបន្តពូជដោយឥតគិតថ្លៃសម្រាប់កម្មការិនីនៅខេត្ត Khanh Hoa (រូបថត៖ Thanh Van/VNA)

មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ទើបតែបានអនុម័តលើកម្មវិធីជាតិថ្មីសម្រាប់វៀតណាម ដំណាក់កាល ២០២២-២០២៦ ដោយមានគោលដៅ "មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ" ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០"។ ជាក់ស្ដែង គណៈសម្របសម្រួល UNFPA បានអនុម័តលើឯកសារកម្មវិធីជាតិលើកទី ១០ សម្រាប់វៀតណាម ជាមួយនឹងថវិកាសរុបចំនួន ២៦,៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីជាតិលើកទី១០ នោះ ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម លោកស្រី Naomi Kitahara បានឲ្យដឹងថា៖ រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។ ទន្ទឹមនឹងនោះ បញ្ឈប់ការមិនបំពេញតម្រូវការពេញលេញនៃផែនការគ្រួសារ ការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ផ្សេងទៀតលើស្ត្រី និងកុមារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ