មូលនិធិវ៉ាក់សាំងការពារកូវីដ -១៩ ទទួលបានប្រាក់ចំនួន ៨.០៤៣ ពាន់លានដុង

(VOVWORLD) -  ចំនួនទឹកប្រាក់ដែលបានផ្ទេរទៅមូលនិធិបានមកពីការចូលរួមវិភាគទានរបស់អង្គការនិងបុគ្គលជាង ៣៦ ម៉ឺននាក់។
មូលនិធិវ៉ាក់សាំងការពារកូវីដ -១៩ ទទួលបានប្រាក់ចំនួន ៨.០៤៣ ពាន់លានដុង - ảnh 1សហគ្រាសគាំទ្រមូលនិធិវ៉ាក់សាំងការពារកូវីដ ១៩ របស់ខេត្ត Ha Nam (រូបថត៖ Nguyen Chinh/TTXVN)

យោងតាមគណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំងការពារកូវីដ ១៩ ថា គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ៤ ខែកក្កដា មូលនិធិវ៉ាក់សាំងទទួលបាន ៨.០៤៣ ពាន់លានដុង (រួមទាំងប្រាក់ដែលបានប្តូររូបិយប័ណ្ណបរទេស)។ ចំនួនទឹកប្រាក់ដែលបានផ្ទេរទៅមូលនិធិខាងលើបានមកពីការចូលរួមវិភាគទានរបស់អង្គការនិងបុគ្គលជាង ៣៦ ម៉ឺននាក់។

បច្ចុប្បន្ន គណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំងការពារកូវីដ - ១៩ បានបើកគណនីចំនួន ២១ សម្រាប់រូបិយប័ណ្ណ ៣ ប្រភេទ រួមមានប្រាក់ដុង ដុល្លារនិងអឺរ៉ូ នៅតាមផ្សារប្តូរប្រាក់រដ្ឋនិងធនាគារពាណិជ្ជចំនួន ៦ រួមមានធនាគារ BIDV, Vietcombank, VietinBank, HDBank, Agribank និង TPBank ។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វៀតណាមនឹងអនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់ប្រជា ជនចំនួន ៧៥ លាននាក់ ពោលគឺ ប្រហែលជា ១៥០ លានដូសវ៉ាក់សាំង។ ធនធានរបស់មូលនិធិរួមជាមួយថវិការរដ្ឋនឹងធានាបានថវិកាប្រមាណ ២៥,២ ពាន់ពាន់លានដុងសម្រាប់អនុវត្តន៍ គម្រោងការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ