មូលនិធិវ៉ាក់សាំងការពារកូវីដ-១៩ ទទួលបាន ៨.០៧៨ ពាន់លានដុង
(VOVWORLD) - អង្គការនិងបុគ្គលជិត ៤២០.០០០ នាក់បានចូលរួមវិភាគទានដល់មូលនិធិនេះ។
កម្មាភិបាលនិងបុគ្គលិកនៅទីក្រុង Kon Tum គាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ - ១៩ (រូបថត៖ TTXVN) |
យោងតាមគណៈគ្រប់គ្រង មូល និធិវ៉ាក់សាំងការពារកូវីដ ១៩ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ៩ ខែកក្កដា សមតុល្យមូលនិធិវ៉ាក់សាំងការពារកូវីដ-១៩ មានចំនួន ៨.០៧៨ ពាន់លានដុង (រួមទាំងប្រាក់ប្តូររូបិយប័ណ្ណបរទេស)។ អង្គការនិងបុគ្គលជិត ៤២០.០០០ នាក់បានចូលរួមវិភាគទានដល់មូលនិធិនេះ។
ក្រុមប្រឹក្សាភិបាលនៃមូលនិធិវ៉ាក់សាំងការពារកូវីដ - ១៩ បានផ្សព្វ ផ្សាយជារៀងរាល់ថ្ងៃអំពីសមតុល្យមូលនិធិនិងបញ្ជីឈ្មោះអង្គភាពនិងបុគ្គលដែលបានគាំទ្រមូលនិធិនៅលើគេហទំព័រ របស់ក្រសួង ហិរញ្ញវត្ថុនិងប្រព័ន្ធផ្សព្វផ្សាយដ៏ទៃទៀត។ ដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ប្រជាជនចំនួន ៧៥ លាននាក់ វៀតណាមត្រូវការវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលមានថវិកាសរុប ២៥.២០០ ពាន់លានដុង៕