មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទទួលបានថវិកាចំនួន ៥ ៧៧៧ ពាន់លានដុង
(VOVWORLD) - យោងតាមគណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំង បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២០ ខែមិថុនា មូលនិធិទទួលបាន ថវិកាសរុបចំនួន ៥ ៧៧៧ ពាន់លានដុង។ ថវិកាទាំងនេះគឺជាការបរិច្ចាគរបស់អង្គការ និងបុគ្គលជាង ៣២៤ ០០០។
សកម្មភាពបរិច្ចាគថវិកាសម្រាប់មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
នាបច្ចុប្បន្ននេះ គណៈគ្រប់គ្រងមូលនិធិវ៉ាក់សាំង បង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានបើកគណនីចំនួន ២១ ដើម្បីទទួលរូបិយប័ណ្ណចំនួន ៣ គឺ វៀតណាមដុង ដុល្លារអាអាមេរិក និងអឺរ៉ូនៅរតនាគាររដ្ឋ និងធនាគារពាណិជ្ជកម្មចំនួន ៦ រួមមានធនាគារ BIDV, Vietcombank, VietinBank, HDBank, Agribank និង TPBank ។ ការគ្រប់គ្រង ការប្រើប្រាស់មូលនិធិ និងការបើកគណនីប្រាក់បញ្ញើ រតនាគាររដ្ឋត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ហើយចំនួនថវិកាបរិច្ចាគត្រូវបានរតនាគាររដ្ឋធ្វើការបូកសរុប និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជារៀងរាល់ថ្ងៃ៕