មូលនិធិសប្បុរសធម៌ Bloomberg ជួយឧបត្ថម្ភវៀតណាមក្នុងការ បង្ការនិងទប់ទល់នឹងការលង់ទឹក សំរាប់កុមារ

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយក្រសួងការងារយុទ្ធជនពិកា និងសង្គមកិច្ចវៀតណាម មូលនិធិសប្បុរសធម៌ Bloomberg អង្គការសុខភាព ពិភពលោក និងអង្គការចលនាគោលបយោបាយសុខាភិបាលសកលបានរួម សហការរៀបចំកម្មវិធីបង្ការនិងទប់ទល់និងការលង់ទឹកសំរាប់កុមារវៀតណាម។
មូលនិធិសប្បុរសធម៌ Bloomberg ជួយឧបត្ថម្ភវៀតណាមក្នុងការ បង្ការនិងទប់ទល់នឹងការលង់ទឹក សំរាប់កុមារ - ảnh 1 មូលនិធិសប្បុរសធម៌ Bloomberg ជួយឧបត្ថម្ភវៀតណាមក្នុងការ បង្ការនិងទប់ទល់នឹងការលង់ទឹក សំរាប់កុមារ

មូលនិធិសប្បុរសធម៌ Bloomberg បានប្រកាសកញ្ចប់ជំនួយមានតម្លៃ ២.៤ លានដុលារអាមេរិកក្នុងរយៈពេល២ឆ្នាំដំបូងរនៃកម្មវិធី៥ឆ្នាំសំដៅជួយគាំទ្រ ចំពោះវៀតណាមក្នុងការបង្ការនិងទប់ទល់នឹងការលង់ទឹកសំរាប់កុមារ។ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិកានិងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Ha បានអះអាងថា វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាង ពេញទំហឹងក្នុងការបង្ការនិងទប់ទល់នឹងការលង់ទឹកសំរាប់កុមារ និងមានបំណង ចង់ឲ្យកម្មវិធីសហប្រតិបត្តិការលើការបង្ការនិងទប់ទល់នឹងការលង់ទឹកសំរាប់ កុមារវៀតណាមនឹងរួមចំណែកក្នុងការកាត់បន្ថយចំនួនកុមារត្រូវរងការលង់ទឹកនោះផងដែរ។

“ យើងខ្ញុំបានអះអាងថាដោយមានកិច្ចសហកាយ៉ាងជិតស្និទរវាងក្រសួង ស្ថាប័ន អង្គភាពនានា ក៏ដូចជាការជួយឧបត្ថម្ភគាំទ្ររបស់ អង្គការទាំងក្នុងនិងក្រៅ ប្រទេស នឹងជួយទ្រទ្រង់ឲ៤ឲ្យមូលនិធិសប្បុរសធម៌ Bloomberg អង្គការសុខភាព ពិភពលោក អង្គការចលនាគោលនយោបាយផ្នែកសុខាភិបាលសកល សហរដ្ឋ អាមេរិក និងការខិតខំប្រឹងប្រែងរបស់តំបន់មូលដ្ឋាននានានឹងរួមចំណែក អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគៅលដៅកាត់បន្ថយការស្លាប់ដោយសារការលង់ទឹកសំរាប់កុមារវៀតណាមព្រមទាំងធានាឲ្យកុមាររស់នៅក្នុងបរិយាកាសប្រកប ដោយសុវត្ថិភាព និងធានាសិទ្ធិស្លាប់រស់របស់កុមារផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ