មូលនិធិអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនឹងផ្តល់ជំនួនហិរញ្ញប្បទានសំរាប់ Start-up
(VOVWORLD) -នាថ្ងៃទី៧ខែសីហានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ផ្នែកមួយ ចំនួន ដើម្បីផ្តល់អនុសាសន៍កសាងសេចក្តីសម្រេចនៃរដ្ឋាភិបាលស្តីពី ការចាត់តាំងនិងសកម្មភាពនៃមូលនិធិអភិវឌ្ឍន៍សហគ្រាសខ្នាតូចនិងមធ្យម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue |
ថ្លែងមតិក្នុងពិធីនេះ លោក Vuong Dinh Hue បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ច អញ្ជើញអ្នកជំនាញខាងសេដ្ឋកិច្ច អ្នកវិទ្យាសាស្ត្រមានការយល់ច្បាស់ក្នុងវិស័យ ផ្សេងៗគ្នាមកចូលរួមក្រុមប្រឹក្សា និងគ្រប់គ្រងមូលនិធិដើម្បីធានា ប្រសិទ្ធភាព និងភាពជំនាញក្នុងការត្រួតពិនិត្យក៏ដូចជាក្នុងការចេញសេចក្តី សម្រេចឲ្យខ្ចីនិង ផ្តល់ជំនួយហិរញ្ញប្បទានផងដែរ។ លោក Vuong Dinh Hue ក៏ឯកភាពថា មូលនិធិអនុវត្តរបៀបឲ្យខ្ចី និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តែធ្វើតារ បៀបផ្ទេរសិទ្ធិឲ្យខ្ចីតាមរយៈធនាគារពាណិជ្ជកម្ម៕