ម៉ាលីប្រកាសស្ថានភាពប្រកាសអាសន្នបន្ទាប់ពីការវាយប្រហារលើសណ្ឋាគារនៅរដ្ឋធានី

ម៉ាលីប្រកាសស្ថានភាពប្រកាសអាសន្នបន្ទាប់ពីការវាយប្រហារលើសណ្ឋាគារនៅរដ្ឋធានី - ảnh 1
ម៉ាលីប្រកាសស្ថានភាពប្រកាសអាសន្នបន្ទាប់ពីការវាយប្រហារលើសណ្ឋាគារនៅរដ្ឋធានី (AFP)


        Vovworld-រដ្ឋាភិបាលម៉ាលីបានប្រកាសក្រិត្យស្ថានភាពប្រកាសអាសន្នលើ​ទូទាំង​ប្រទេសដែលអូសបន្លាយក្នុងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២០វិច្ឆិកា បន្ទាប់​ពី​កើតមាន​ឡើងការវាយប្រហារភេរវកម្មនិងចាប់ចំណាប់ខ្មាំងនៅសណ្ឋាគារ Radisson Blu នៅ​រដ្ឋធានី Bamako នាថ្ងៃដដែលធ្វើឲ្យយ៉ាងហោចណាស់​មាន​មនុស្ស២៧នាក់ត្រូវស្លាប់។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្ដីពីវិបត្តិដោយ​ប្រធានាធិបតី Ibrahim Boubacar Keita ធ្វើជាអធិបតី រដ្ឋាភិបាលម៉ាលីបាន​ប្រកាស​ក្រិត្យពោលខាងលើ ទន្ទឹមនឹងនោះប្រកាស​កាន់ទុក្ខជាតិ៣ថ្ងៃសំរាប់ជន​រង​គ្រោះដោយការវាយប្រហារនៅសណ្ឋាគារ Radisson Blu។

        ការវាយប្រហារបានកើតមានឡើងនាថ្ងៃទី២០វិច្ឆិកា។ ក្រុមជនប្រដាប់​អាវុធ​បាន​ចូលសណ្ឋាគារ Radisson Blu ដោយរថយន្តមានផ្លាកលេខការទូត​និង​ចាប់​ខ្លួន​មនុស្ស​ប្រមាណ១៧០នាក់ក្នុងសណ្ឋាគារជាចំណាប់ខ្មាំង ក្នុងនោះមាន​ពលរដ្ឋ​បរទេស​ជាច្រើន។ ក្រុមសង្គ្រាមឥស្លាម Al Mourabitoun នៅភាគខាងជើង​ម៉ាលីដែល​មាន​ទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda បានទទួលស្គាល់​ដំណើរការ​ករណី​ចាប់ចំណាប់ខ្មាំងពោលខាងលើ។ ប៉ុន្តែសេចក្តីប្រកាសនេះមិន​ទាន់បានបញ្ជាក់​នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ