មូស្គូមិនទាន់បញ្ជូនប្រព័ន្ធកាំជ្រួចទំនើប S-300 នៃប្រទេសឲ្យស៊ីរីទេ

(VOVworld) – នាថ្ងៃទី ៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យ​ដឹងថា៖ មូស្គូមិនទាន់បញ្ជូនប្រព័ន្ធកាំជ្រួចទំនើប S-300 នៃប្រទេសឲ្យស៊ីរីទេ។ថ្លែងមតិក្នុងសន្និសីទ
ការសែតរួមជាមួយបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុង Yekaterinburg (រុស្ស៊ី)
ប្រធានាធិបតី Vladimir Putin បានឲ្យដឹងថែម​ទៀតថា៖ កិច្ចសន្យាអំពីការលក់ប្រព័ន្ធកាំជ្រួច
S-300 សំរាប់ស៊ីរីត្រូវបានចុះហេត្ថ លេខា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកប៉ុន្តែនៅមិន
ទាន់បានអនុវត្តឡើយ។ ពិព្រោះ រុស្ស៊ីមិនចង់ឲ្យបំផ្លាញតុល្យភាពនៅមជ្ឈឹមបូព៌ារទេ។
ទន្ទឹមនឹងនោះ លោក Putin បានព្រមានថា៖ សកម្មភាពជ្រៀតជ្រែកយោធាណាមួយនៅ
ស៊ីរីនឹង ទទួលបានបរាជ័យ។ ការអនុវត្តកិច្ចសន្យាជួញដូរអាវុធរវាងរុស្ស៊ីនិងស៊ីរីត្រូវបាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Benjamin Netanyahu ពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅ
រុស្ស៊ីនាខែឧសភាកន្លងមក។ ទន្ទឹមនឹងនោះ លោក Netanyahu  បានស្នើឲ្យមូស្គូបញ្ឈប់
សកម្មភាពពោលខាងលើ។ ក្នុងពេលនោះ ការបាញ់កាំភ្លើង មួយតម្រង់ទៅលើស្ថានទូត
រុស្ស៊ីប្រចាំនៅទីក្រុង Damascus (ស៊ីរី) បានកើតឡើង នាថ្ងៃទី ៤ មិថុនា ដែលធ្វើឲ្យ ជន
ស៊ីវិលមួយនាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ