ម៉ូស្គូរិះគន់ NATO ដោយសារអង្គការនេះចាត់ទុករុស្ស៊ីជាការគំរាមកំហែង
|
ម៉ូស្គូរិះគន់ NATO ដោយសារអង្គការនេះចាត់ទុករុស្ស៊ីជាការគំរាមកំហែង (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ កក្កដា អ្នកនាំពាក្យក្រសួងកាបរទេសរុស្ស៊ី លោកស្រី
Maria Zakharova បានបញ្ជាក់ថា៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
កាន់តែផ្សព្វ ផ្សាយដ៏ទូលំទូលាយឧបាយកលបំបាក់មុខប្រទេសរុស្ស៊ីដោយចាត់
ទុករុស្ស៊ីជាការគំរាមកំហែងមួយធ្វើឲ្យលេសដើម្បីការពារសំរាប់ទង្វើរបស់ខ្លួន។
អត្ថាធិប្បាយពោលខាងលើត្រូវបានលោកស្រី Zakharova បាននាំចេញបន្ទាប់ពី
សន្និសីទកំពូល NATO ទើបនឹងបិទបញ្ចប់នាថ្ងៃទី ៩ កក្កដា នៅទីក្រុង Warsaw
ប្រទេសប៉ូឡូញ។ លោកស្រី Zakharova បានព្រមានថា៖ NATO កំពុងមើលស្រាល
ផលវិបាកអាក្រក់ចំពោះសន្តិសុខរបស់អង្គការនេះដែលបណ្តាលឡើង ពីផែន
ការរបស់អាមេរិកនិង NATO សំដៅផ្លាស់ប្តូរជញ្ជីងកំលាំងនាបច្ចុប្បន្ន ក្នុងនោះ
មាន ការបង្កើនប្រព័ពន្ធការពារកាំជ្រួចនៅអឺរ៉ុប។ លោកស្រី Zakharova បាន
ប្រកាសថា ៖ រុស្ស៊ីរងចាំការពន្យល់ជាក់ស្តែងរបស់ NATO ស្តីពីការបង្កើនកង
កំលាំងយោធាលើគ្រប់ទិសនៅសម័យប្រជុំនៃក្រុមប្រឹក្សារុស្ស៊ី- NATO នាថ្ងៃទី
១៣ កក្កដា ខាងមុខ។ រុស្ស៊ីក៏រងចាំមតិរបស់ NATO ចំពោះការផ្តើមឡើងរបស់
ហ្វាំងឡង់អំពីវិធានការបង្កើនសុវត្ថិភាពអាកាសចរណ៍នៅទំបន់ Baltic៕