(VNA) – ប្រធានាធិបតី Venezuela លោក Hugo Chavez បានជាប់ឆ្នោតជាថ្មី ម្តងទៀតក្នុង
ការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ លោក Chavez នឹងទទួលដំណែងអាណត្តថ្មី នាថ្ងៃទី ១០ មករា ឆ្នាំ ២០១៣ ខាងមុខ។ ប្រធានរដ្ឋគុយបា
Raul Castro បានអបអរសាទ “ជោគជ័យជាប្រវត្តិសាស្ត្រ” របស់ប្រធានាធិបតី Hugo Chavez ទន្ទឹមនឹងនោះ អះអាងនូវសាមគ្គីនិងការគាំទ្រ មុនក៏ដូចជាក្រោយនៃគុយបាចំពោះ
Venezuela។ ក្នុងឱកាសនេះដែរ ថ្លែងមតិ ក្នុងសន្និសីទការសែតសាមញ្ញ១នៅរដ្ឋធានី
ប៉េកាំង ចិន អ្នកនាំពាក្សនៃក្រសួងការ បរទេសចិន លោក Hong Lei បានប្រកាសថា៖ ចិនអបអរសាទប្រធានាធិបតី Chavez ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ព្រមទាំង
សន្យាថា៖ ចិននឹងអភិវឌ្ឍន៍ទំនាក់ទំនងចិន-Venezuela ឡើងកំពស់ថ្មី មួយ។ ក្នុងពេលនោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេស សហភាពអឺរ៉ុប (EU) លោកស្រី
Catherine Ashton បានអបអរសាទរជ័យជំនះ របស់ប្រធានាធិបតី Venezuela លោក Chavez ។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយតម្លាភាពក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការនៅ
ក្នុងនិងក្រៅប្រទេស៕
|
ប្រធានាធិបតី Venezuela លោក Hugo Chavez បានជាប់ឆ្នោតជាថ្មី ម្តងទៀតក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ (Internet) |