មហាពិធីបុណ្យ Vu Lan-សម្តែងកតញ្ញូធម៌- ថែរក្សាភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមនៅសាធារណៈរដ្ឋឆែក
(VOVWORLD) - ព្រះតេជគុណ Thich Minh Thuan មានសង្ឃដីកាថា ដោយមានទំនៀមទម្លាប់ផឹកទឹកនឹកដល់ប្រភព និងកតញ្ញូធម៌ នេះហើយជាឱកាសសម្រាប់ជនជាតិវៀតណាមគ្រប់រូប ដើម្បីរំលឹកដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ ក្រុមគ្រួសារ និងមាតុភូមិ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV |
នាថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Prague សាធារណៈរដ្ឋឆែក ព្រះសង្ឃ ឧបសក ឧបសិកា និងបងប្អូននៃសហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែករាប់រយនាក់ បានជួបជុំគ្នានៅមហាពិធីគុណ Vu Lan ឆ្នាំ ២០២២ (បុណ្យភ្ជំបិណ្ឌ) ដោយគណៈកម្មាធិការមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ដែលរៀបចំឡើង នៅសាធារណរដ្ឋឆែកដើម្បីតបស្នងសងគុណ សម្តែងកតញ្ញូធម៌ជូនចំពោះឪពុកម្តាយ ដូនតា និងស្រុកកំណើតនៃមាតុភូមិ។
ព្រះតេជគុណ Thich Minh Thuan មានសង្ឃដីកាថា ដោយមានទំនៀមទម្លាប់ផឹកទឹកនឹកដល់ប្រភព និងកតញ្ញូធម៌ នេះហើយជាឱកាសសម្រាប់ជនជាតិវៀតណាមគ្រប់រូប ដើម្បីរំលឹកដល់បុព្វការីជន ជីដូនជីតា ឪពុកម្តាយ ក្រុមគ្រួសារ និងមាតុភូមិ។
“កូនចៅវៀតណាមមិនថាមកពីណាទេ តែងតែខិតខំធ្វើអំពើល្អ ហើយតែងតែទទួលបានការគោរពការរាប់អានពីគេ ហើយក្រឡេកមកមើលឫសគល់របស់ជនជាតិវៀតណាម គេកាន់តែស្រឡាញ់រាប់អានជាមួយប្រជាជនវៀតណាម។ ការខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ និងធ្វើអំពើល្អទាំងអស់សម្រាប់ខ្លួន និងសង្គមជាតិ នោះក៏ជាគំរូដល់កូនចៅជំនាន់ក្រោយ សម្រាប់សិក្សា និងអនុវត្តតាមដែរ”
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានសង្កត់ធ្ងន់ថា បុណ្យ Vu Lan គឺជាពិធីបុណ្យដ៏សំខាន់មិនត្រឹមតែសម្រាប់ព្រះសង្ឃ និងពុទ្ធសាសនិកជនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ជនវៀតណាមជាច្រើននៅសាធារណរដ្ឋឆែកនិយាយដោយឡែកនិងនៅអឺរ៉ុបនិយាយរួម។ លោកឯកអគ្គរដ្ឋទូតបានជូនពរដល់ព្រះសង្ឃនិងពុទ្ធសាសនិកជន ក៏ដូចជាជនរួមជាតិក្នុងសាធារណរដ្ឋឆេក តែងតែសាមគ្គីគ្នា ប្រកាន់ភ្ជាប់ និងរួមដំណើរជាមួយមាតុភូមិ និងប្រទេសជាតិជានិច្ច៕