មហាពិធីបុណ្យកតញ្ញូតាធម៌ឆ្នាំ២០១៧បានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក
(VOVWORLD) -នាថ្ងៃទី២៧សីហា នៅរដ្ឋធានី Praha បានប្រព្រឹត្តទៅមហាពិធីបុណ្យ សំដៅ រំលឹកខួបលើកទី១០នៃទិវាបង្កើតសមាគមឧបាសក ឧបាសិកាវៀតណាមនៅ សាធារណរដ្ឋឆែក មហាពិធីបុណ្យកតញ្ញូតាធម៌ និងទិវាវប្បធម៌ព្រះពុទ្ធវៀត ណាមនៅសាធារណរដ្ឋឆែក។
អញ្ញើញថ្លែងមតិនៅទីនេះ ព្រះតេជ្ជគុណ Thich Bao Nghiem អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀត ណាមបានសង្កត់ធ្ងន់ថា៖
“ទោះបីរស់នៅវៀតណាមឬរស់នៅទីណាក៏ដោយ ប៉ុន្តែស្មារតីជួយគ្នាទៅ វិញទៅមក ការបង្រួបបង្រួម សាមគ្គីភាព ជាពិសេសខាងផ្លូវលោកនិងខាងផ្លូវធម៌ គឺមានការផ្សាភ្ជាប់ជាមួយគ្នា។ នោះជាក្រមសីលធម៌ស្នូលរបស់ឧបសក ឧបា សិការ របស់ប្រជាជនវៀតណាម ឆ្លងកាត់រយៈពេល២០០០ឆ្នាំ ប៉ុន្តែនៅរក្សាបាន វប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិនិងសាសនាព្រះពុទ្ធ”។
រួមបញ្ចូលក្នុងកម្មវិធីជាកម្មវិធីសំដែងចំរៀង ស្ងើចសរសើរលក្ខណៈមនុស្ស សាស្ត្រនៃក្រមសីលធម៌ព្រះពុទ្ធ គុណធម៌ចិញ្ចឹមបីបាច់របស់ឪពុកម្តាយ៕