មហាពិធីវិសាកបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៤បានរៀបចំនៅវៀតណាមតាមរបៀបសង្គមបនីយកម្ម

មហាពិធីវិសាកបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៤បានរៀបចំនៅវៀតណាមតាមរបៀបសង្គមបនីយកម្ម - ảnh 1
សមាគមពុទ្ធសាសនាវៀតណាមបានឲ្យដឹងថា នឹងមានមនុស្សប្រមាណ១ម៉ឺននាក់បានចូលរួមមហាពិធីនេះ (VOV)

        Vovworld-មហាពិធីវិសាកបូជាឆ្នាំ២០១៤ជាមួយប្រធានបទ “ពុទ្ធសាសនារួម​ចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សហ្សសវត្សរបស់អង្គការសហប្រជាជាតិ” នឹង​ប្រព្រឹត្តទីក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់១១ឧសភាឆ្នាំ២០១៤នៅវត្ត Bai Dinh
ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម)។ នេះជាលើកទី២ហើយ​ដែលមហាពិធី​វិសាកបូជាអង្គការសហប្រជាជាតិបានរៀបចំឡើងនៅវៀតណាម (លើកទី១បាន
ប្រព្រឹត្ត​ទៅនាឆ្នាំ២០០៨)។

        នៅសន្និសីទកាសែតនាថ្ងៃទី២៤វិច្ឆិកា សមាគមពុទ្ធសាសនាវៀតណាមបាន​
ឲ្យដឹងថា នឹងមានមនុស្សប្រមាណ១ម៉ឺននាក់បានចូលរួមមហាពិធីនេះ ក្នុងនោះមាន​ដំណាងមន្ត្រីពុទ្ធសាសនាចំនួន១៥០០នាក់មកពីប្រទេសនិងដំបន់ដែនដីចំនួន​១០០
លើពិភបលោក។ ព្រះតេជ្ជគុណ Brahmapundit ប្រធានគណៈកម្មាថិការចាត់​តាំង​អន្តរជាតិមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិបានអះអាងថា នឹងជួយ​ឧបត្ថម្ភ សមាគមពុទ្ធសាសនាវៀតណាមរៀបចំមហាពិធីវិសាកបូជា​២០១៤ប្រកបដោយ
ជោគជ័យ។

        មហាពិធីវិសាកបូជា២០១៤បានរួមចំណែកលើកកំពស់តួនាទីរបស់ពុទ្ធ​សាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ​ទន្ទឹមនឹងនោះអះអាងនូវតួនាទី​ការ​ទទួលខុសត្រូវរបស់ពុទ្ធសាសនាវៀតណាមចំពោះអង្គការសហប្រជាជាតិ។​ នេះក៏​ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម បង្កើនការ​អភិវឌ្ឍន៍​ទេសចរណ៍ព្រលឹងបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ