មហាពិធីវិសាខបូជាប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហូជីមិញនិងទីក្រុង Can Tho

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា មហាពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៨ - ប្រតិទិនសុរិយ គតិ ២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហូជីមិញ និងទីក្រុង Can Tho ដោយមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់។
មហាពិធីវិសាខបូជាប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហូជីមិញនិងទីក្រុង Can Tho - ảnh 1មហាពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៨ - ប្រតិទិនសុរិយ គតិ ២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវត្ត Quoc Tu ទីក្រុងហូជីមិញ។ (រូបថត៖ Ngoc Xuan)
នៅទីក្រុងហូជីញ ពិធីទទួលអំណរមហាវិសាខបូជា ពុទ្ធសករាជ ២៥៦៨ - ប្រតិទិនសុរិយគតិ ២០២៤ ត្រូវបាន ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាមទីក្រុងហូជីមិញ រៀបចំឡើងយ៉ាងឱឡារិកនៅវត្ត Quoc Tu (វត្តជាតិ)។ ក្នុង ពិធីនេះ ព្រះតេជគុណ Thich Le Trang ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធ សាសនាវៀតណាម ទីក្រុងហូជីមិញ បានរំលឹកឡើងវិញនូវឧវាទរបស់ព្រះ ពុទ្ធដែលថា ការដឹងគុណចំពោះមាតុភូមិ គឺជាប្រការដ៏ពិសិដ្ឋបំផុត ដូច្នេះហើយអំពាវ នាវឱ្យមនុស្សគ្រប់រូបគួរតែចេះដឹងគុណនិងគោរពចំពោះការលះបង់ របស់ជំនាន់ជីដូន ជីតា ដែលបានដណ្តើមឯករាជ្យ និងសេរីភាពជូនមាតុប្រទេស។ ក្រៅពីនេះ មហាពិធី វិសាខបូជា ក៏ជាឱកាសដើម្បីឲ្យសមាគមព្រះពុទ្ធសាសនានិងសហគមន៍ពុទ្ធបរិស័ទ ជំរុញខ្លាំងនូវសកម្មភាពសប្បុរសធម៌ និងការរួមវិភាគទានដល់សហគមន៍ផងដែរ។ ព្រះតេជគុណ Thich Tri Chon អនុប្រធានគណៈកម្មាធិការវប្បធម៍នៃមជ្ឈិមសមា គមព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីការថា៖
“មហាពិធីវិសាខបូជា គឺជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋមួយរបស់ពុទ្ធបរិស័ទនៅវៀត ណាម និងជុំវិញពិភពលោក។ ក្នុងឱកាសនេះ សមាគមព្រះពុទ្ធសាសនាវៀតណាម ទីក្រុងហូជីមិញបានរៀបចំកម្មវិធីវប្បធម៌ និងសប្បុរសធម៌ជាច្រើន ដើម្បីឧទ្ទិសដល់ ព្រះពុទ្ធ។ វត្តទាំងអស់នៅទីក្រុងហូជីមិញបានធ្វើកិច្ចការសប្បុរសធម៌”។
មហាពិធីវិសាខបូជាប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហូជីមិញនិងទីក្រុង Can Tho - ảnh 2 ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាមទីក្រុង Can Tho ប្រារព្ធមហាពិធីវិសាខបូជានៅវត្ត Truc Lam Phuong Nam។ (រូបថត៖ VOV)
នាព្រឹកថ្ងៃដដែល នៅទីក្រុង Can Tho មហាពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៨ - ប្រតិទិនសុរិយគតិ ២០២៤ ក៏ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅវត្ត Truc Lam Phuong Nam ស្រុក Phong Dien ទីក្រុង Can Tho ផងដែរ។ នៅក្នុងពិធីនេះ ព្រះសង្ឃ  និងពុទ្ធបរិស័ទនៃទីក្រុង Can Tho បានទទួលសារនៃមហាពិធីវិសាខបូជាឆ្នាំនេះ ពី សមាគមព្រះពុទ្ធសាសនាវៀតណាម ដោយមានខ្លឹមសាររំលេចនូវស្មារតីសុខដុមរមនា រវាង “សាសនា” និង “ជនជាតិ”  ដោយអំពាវនាវដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ ធ្វើអំពើល្អ និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ