|
(រូបថត៖Vietnamplus) |
(VOVworld) - នាថ្ងៃទី២៩ កក្កដា នៅមណ្ឌលរក្សាទុកភ័ស្តុតាងសង្គ្រាម Son My ភូមិ
Tu Cung ឃុំ Tinh Khe ទីក្រុង Quang Ngai ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅ
មហាពិធីសូត្រមន្តបង្សកូលសំរាប់វីរៈយុទ្ធជនពលីនានានិងជនស៊ីវិល ចំនួន៥០៤
នាក់ដែលត្រូវសម្លាប់ក្នុងការវាយប្រហារ Son My។នេះជាសកម្មភាពស្ថិតក្នុងកម្ម
វិធី “បន្ធូរបន្ថយការឈឺចាប់ Son My” ឆ្នាំ២០១៥ដោយសម្ព័ន្ធយុវជន កុម្មុយនីស្ត
ហូជីមិញខេត្ត Quang Ngai សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ ដើម្បីការអភិ
វឌ្ឍន៍របស់នារីនិងកុមាររៀបចំឡើង។ពិធីនេះគឺសំដៅបន្ធូរបន្ថយ មួយចំណែកនៃ
ការឈឺចាប់ដែលសាច់ញាត្តិរបស់ជនរងគ្រោះត្រូវទ្រាំទ្រ លើក ទឹកចិត្តគេឈាន
ឡើងក្នុងជីវភាពរស់នៅ ព្រមទាំងសំដែងការរំលឹកគុណរបស់យុវវ័យ សហគមន៍
និងសង្គមចំពោះយុទ្ធជននានាដែលបានពលីជីវិតដើម្បីបុព្វ ហេតុតស៊ូរំដោះ
ប្រជាជាតិផងដែរ៕