|
ថ្នាក់ដឹកនាំទីក្រុងហាណូយបានជូនពរសមាគមន៍ពុទ្ធសាសនាវៀតណាម។ |
VOV- ព្រឹកថ្ងៃទី5ឧសភានៅទីក្រុងហាណូយ សមាគមពុទ្ឋសាសនាវៀត
ណាមនិង សមាគមពុទ្ឋសាសនាទីក្រុងហាណូយបានសហការរៀបចំ
មហាពិសាខបូជាឆ្នាំ ២០១២។កាលពីព្រលឹមពុទ្ឋសាសនិកជាច្រើនកុះករ
មានវត្តមាននៅវត្តQuan Su ដើម្បីចូលរួមពិធីនេះ។ថ្លែងមតិនៅឪកាសនេះ
ឧបនាយករដ្ឋមន្រ្តីវៀត ណាម Nguyen Thien Nhan បានសេចក្តីជូនពរចំពោះ មន្រ្តីព្រះសង្ឍក្នុងក្រុមប្រឹក្សាមន្រ្តីសង្ឍ ក្រុមប្រឹក្សាអភិបាល សមាគមពុទ្ឋ
សាសនាវៀតណាម ព្រះសង្ឍពុទ្ឋសាសនិកវៀតណាម ក្នុងនិងក្រៅប្រទេស។ លោកបានវាយតំលៃខ្ពស់បណ្តាលទ្ឋផលដែល ពុទ្ឋសាសនាវៀតណាម ទទួលបានក្នុងរយះពេលកកន្លងមក។ ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan
បានអះអាងថា សមាគមពុទ្ឋសាសនាវៀតណាមបានចលនាព្រះសង្ឍពុទ្ឋ សាសនិកវៀតណាមនៅទូទាងប្រទេសអនុវត្តច្បាប់របស់រដ្ឋដ៍ត្រឹមត្រូវនិង បំពេញកាតព្វកិច្ចរបស់ពលរដ្ឋនិងសកម្មចូលរូមសកម្មភាពមនុស្សធម៍រួម
ចំណែក កសាងជីវភាពរស់នៅអារ្យធម៏។ លោកបានសង្កត់ធ្ងន់ថា:
“បក្សនិងរដ្ឋវៀតណាមមុនក៍ដួចជាក្រោយគោរពនិងធានាសិទ្ឋិសេរីភាព
ខាងជំនឿសាសនារបស់ប្រជាជនព្រមទាំងថែទាំការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមសំរាប់សាសនិកទាំងឡាយ។ បក្សនិងរដ្ឋវៀតណាមបង្កលក្ខណះ សំរាប់សាសនិកទាំងឡាយ បណ្តាមន្រ្តី ព្រះសង្ឍអនុវត្តល្អនូវការប្រតិបត្តិ
សាសនា តាមពាក្សល្លោកល្អខាងផ្លូវលោកល្អខាងផ្លូវធម៏“។
|
ក្រុមរថយន្តដំណាងឲ្យខ័ណ្ឌស្រុកចំនួន២៩លើដែនដីទីក្រុងហាណូយបានរៀបចំដង្ហែក្បួន |
ក្រោយពិធីបណ្ដាក្រុមរថយន្តដំណាងឲ្យខ័ណ្ឌស្រុកចំនួន២៩នៅ
ទីក្រុងហាណូយបានរៀបចំដង្ហែក្បួនដើម្បីពុទ្ធសាសនិកជាច្រើនកុះករ
សប្បាយស្វាគមន៍។ ដំបន់ជាច្រើនក្នុងទូទាំងប្រទេសនាថ្ងៃទី៥ឧសភាក៏បាន រៀបចំដ៏មហោឡារឹក មហាពិធីពិសាខបូជាជាមួយសកម្មភាពដ៏សម្បូរបែប។ រួមជាមួយពុទ្ធសាសនិករាប់លាននាក់ក្នុងទូទាំងប្រទេស ពុទ្ធ សាសនិកនៅទីក្រុងហូជីមិញអបអរសាទមហាពិធីពិសាខបូជាឆ្នាំ២៥៥៦ ជាមួយសកម្មភាពដ៏សម្បូរបែប។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan
Dung និងសមាជិកអចិន្ត្រៃយ៍គណៈលេខា Le Hong Anh បានផ្ញើកន្ត្រក់ផ្កាអបអរសាទរ
ពិសាខបូជា។ នៅវត្ត Phap Lam (Da Nang) នៅក្រុមសាលាភូមិ Tu Dam
(ខេត្តThua Thien Hue) និងនៅវត្ត Tam Bao ទីក្រុង Rach Gia ខេត្ត Kien Giang ក្រោយសន្ទរកថារបស់សមាគមន៍ពុទ្ធសាសនាវៀតណាមនិងសាររបស់ សម្តេចមហាសង្ឃរាជគឺកម្មវិធីលែងសត្វព្រាបនិងឧទ្ទឹសសូមប្រសិទ្ធពរប្រទេសខ្លាំងមាំមួនប្រជាជនសម្បូរធូធា។ ក្រោយពិធីជាផ្លូវការនៅវត្ត
Phap Lam គឺការដង្ហែក្បួនតាមបណ្តោយវិថីនានា៕