មហាវិទ្យាល័យជាតិហាណូយត្រូវឈានមុខក្នុងការកសាងប្រទេសជាតិចាប់ផ្តើមអាជីព

មហាវិទ្យាល័យជាតិហាណូយត្រូវឈានមុខក្នុងការកសាងប្រទេសជាតិចាប់ផ្តើមអាជីព - ảnh 1
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យហាណូយ

(VOVworld)-នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យហាណូយ
នាព្រឹក ថ្ងៃទី១៦តុលា  នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានអះអាងថា អប់រំនិងបណ្តុះបណ្តាលជានិច្ចកាលជាវិស័យមាន
សារៈសំខាន់ពិសេសដែលត្រូវបានបក្សនិងរដ្ឋផ្តល់អាទិភាពជាពិសេស។ នា
យករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងឈាន
ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី មហាវិទ្យាល័យជាតិហាណូយគប្បីកំណត់ទិស
ដៅអភិវឌ្ឍន៍របស់ខ្លួនឲ្យផ្សាភ្ជាប់ជាមួយ គោលដៅកសាងប្រទេសជាតិជាប់
ផ្តើមអាជីព។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖

        “បទដ្ឋានសម្រាប់វាយតម្លៃលើការបណ្តុះបណ្តាលរបស់មហាវិទ្យាល័យជាតិ
មួយ នោះគឺ មាននិស្សិតប៉ុន្មាននាក់អនុវត្តការចាប់ផ្តើមអាជីពប្រកបដោយជោគ
ជ័យ។ ការ ងារជាបញ្ហាសំខាន់ប៉ុន្តែការចាប់ផ្តើមអាជីពក៏ជាបញ្ហាសំខាន់ដែរ។ ​
ប្រការនេះ នឹង រួមចំណែកបង្កើតឡើងកេរ្ត៍ឈ្មោះសម្រាប់សាលានោះ”។

        ឆ្ពោះទៅទស្សនវិស័យដល់ឆ្នាំ២០៣០របស់មហាវិទ្យាល័យជាតិហាណូយ
នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យសាលាគប្បីបង្កើនការ
តភ្ជាប់ ជាមួយអង្គភាពអាជីវកម្មនិងមូលដ្ឋានសេដ្ឋកិច្ចសង្គម សំដៅទាក់ទាញ
បន្ថែមប្រភព កម្លាំងពលំសង្គម រួមដំណើរជាមួយទូទាំងប្រទេសសម្រេចគោល
ដៅកសាងប្រទេស ជាតិចាប់ផ្តើមអាជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ