មហាសេដ្ឋី Donald Trump និងអតីតរដ្ឋមន្ត្រីការបរទេស Hilllary Clinton នៅនាំមុខគេ


មហាសេដ្ឋី Donald Trump និងអតីតរដ្ឋមន្ត្រីការបរទេស Hilllary Clinton នៅនាំមុខគេ - ảnh 1
មហាសេដ្ឋី Donald Trump និងអតីតរដ្ឋមន្ត្រីការបរទេស Hilllary Clinton នៅនាំមុខគេ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ ឧសភា​ មហាសេដ្ឋី Donald Trump ដណ្តើមបានជ័យ
 ជំនះសំខាន់ក្នុងការបោះឆ្នោតដំបូងនៅរដ្ឋ Indiana ដោយមានសម្លែងគាំទ្រ
៥៥,៤% ហើយអាចក្លាយទៅជាបេក្ខជនរបស់គណៈបក្សសាធារណៈរដ្ឋក្នុងការ
បោះឆ្នោតប្រធានាធិបតីនាដើមខែវិច្ឆិកាខាងមុខនេះ ។ នេះគឺជាជ័យជំនះទី ៧
ជាបន្តបន្ទាប់របស់បេក្ខជន Trump ក្នុងការបោះឆ្នោតដំបូងរបស់គណៈបក្សសា
ធារណៈរដ្ឋ។ ក្នុងពេលនោះ ព្រឹទ្ធសមាជិករដ្ឋ Texas លោក Ted Cruz  ត្រូវបញ្ឈប់
ការយុទ្ធនាការចលនាសម្លេងគាំទ្រជាផ្លូវការបន្ទាប់ពីទទួលបរាជ័យនៅរដ្ឋ
  Indiana ដោយមានសម្លេងគាំទ្រ ៣៣,៨% តែប៉ុណ្ណោះ។ នាថ្ងៃដដែល
ព្រឹទ្ធសមាជិក លោក Bernie Sander ដណ្តើមបានជ័យជំនះនៅការបោះឆ្នោត
ដំបូងរបស់គណៈបក្សប្រជាធិបតេយ្យនៅរដ្ឋ Indiana ដែលបង្រួញគំលាតជាមួយ
អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton ក្នុងការរត់ប្រណាំងក្លាយទៅ
ជាតំណាងនៃគណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
ឆ្នាំ ២០១៦ នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ