មហាសេដ្ឋី Donald Trump បន្តជាមជ្ឈមណ្ឌលក្នុងការជជែកវែកញែកតទី ២ របស់គណៈបក្សសាធារណរដ្ឋ
|
មហាសេដ្ឋី Donald Trump បន្តជាមជ្ឈមណ្ឌលក្នុងការជជែកវែកញែកតទី ២ របស់គណៈបក្សសាធារណរដ្ឋ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ កញ្ញា បេក្ខជនជួរមុខចំនួន ១១ នាក់របស់គណៈបក្ស
សាធារណៈរដ្ឋបានបញ្ចប់ការជជែកវែកញែកជាផ្ទាល់លើកទី ២ នៅរដ្ឋ California
ក្នុងការប្រកួតប្រជែងរកសំបូត្រជាតំណាងនៃគណៈបក្សនេះក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ មិនស្ថិតក្រៅការព្យាករណ៍ទេមហាសេដ្ឋី
អចលនវត្ថុអាមេរិក លោក Donald Trump បានក្លាយទៅជាមជ្ឈមណ្ឌលជាថ្មី
ម្តងទៀតក្នុងការជជែកវែកញែកលើកនេះដែលមានសេចក្តីប្រកាសដ៏អួតអាង
និងមានចរិតលក្ខណៈបង្ករឿងហេតុ។ ក្នុងរយៈពេលច្រើនម៉ោងធ្វើការជជែក
វែក ញែកយ៉ាងខ្លាំងនោះ មហាសេដ្ឋី Donald Trump បានក្លាយទៅជាគោលដៅ
ដែលបេក្ខជនផ្សេងៗរិះគន់យ៉ាងខ្លាំងក្លា ជាពិសេស លោក Donald Trump កំពុង
ទទួលបានសម្លេងគាំទ្រច្រើនជាងគេរបស់អ្នកបោះឆ្នោតក្នុងបញ្ជីឈ្មោះ (៣៣%)
។ ការជជែកវែកញែកលើកនេះគឺជាឱកាសដើម្បីអ្នកបោះឆ្នោតគណៈបក្សសា
ធារណៈរដ្ឋអាចប្រៀបធៀបបេក្ខជនចំនួន ១១ រូបជាមួយគ្នា។ គណៈបក្សសា
ធារណៈរដ្ឋបានរៀបចំផែនការការជជែកវែកញែកចំនួន ៩ លើកមុនពេលការ
បោះឆ្នោតជាជំហានដំបូងរបស់គណៈបក្សនេះនាខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខ។
ក្នុងពេលនោះគណៈបក្សប្រជាធិបតេយ្យក៏មានផែនការរៀបចំការជជែកវែកញែក
ចំនួន ៦ លើកក្នុងនោះ ការជជែកវែកញែកដំបូងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៣ តុលា
ខាងមុខ៕