មហាសន្និបាត AIPA លើកទី៣៧ បិទបញ្ចប់នៅមីយ៉ាន់ម៉ា
|
មហាសន្និបាត AIPA លើកទី៣៧ បិទបញ្ចប់នៅមីយ៉ាន់ម៉ា |
(VOV)_នាថ្ងៃទី២តុលា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ( AIPA -៣៧)
បានដំណើការកិច្ចប្រជុំពេញអង្គ លើកទី២ និងពិធីបិទបញ្ជប់នៅទីក្រុង Nay Pyi Taw
មីយ៉ាន់ម៉ា។ នៅទីនេះ អង្គសន្និបាត បានស្ដាប់របាយការណ៍របស់គណៈកម្មាធិការសមាជិកាសភា គណៈកម្មាធិការស្ដីអំពីបញ្ហានយោបាយ គណៈកម្មាធិការស្ដីអំពីបណ្ដាអង្គការ គណៈកម្មាធិការស្ដីអំពីសេដ្ឋកិច្ច គណៈកម្មាធិការស្ដីអំពីបញ្ដាបញ្ហាសង្គមកិច្ច
និងអនុម័តទៅលើរបាយការណ៍ដែលបានពិភាក្សា។
នៅមហាសន្និបាត AIPA ៣៧ នេះ វៀតណាមបាននាំចេញសេចក្ដីសម្រេចចិត្តចំនួន៣។
សេចក្ដីសម្រេចចិត្តទាំងនេះត្រូវបានសមាជិក AIPAទាំងឡាយស្វាគមន៍ គាំទ្រខ្លាំង
និងបានអនុម័តក្នុងមហាសន្និបាត។