មហាសន្និបាត AIPA ៤២៖ រួមគ្នាខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព ខ្លួនទីពឹងខ្លួន
(VOVWORLD) - ចែករំលែកជាមួយអ្នកសារព័ត៌មានអំពី លទ្ធផលនៃមហាសន្និបាតលើកនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋ សភាវៀតណាមលោក Vu Hai Ha បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី៤២នៃមហាសន្និ បាត AIPA បានសម្រេចជោគជ័យលើខ្លឹមសារមួយចំនួន។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបិទមហាសន្និបាត
AIPA ៤២។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី២៥ ខែសីហា មហាសន្និបាតអន្តរសភាសមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍លើកទី៤២ (AIPA ៤២) ក្រោមប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហ គមន៍អាស៊ាន២០២៥” តាមប្រព័ន្ធវីដេអូ បានបិទបញ្ចប់ក្រោយពីរយៈពេល៣ថ្ងៃធ្វើការ។ ចែករំលែកជាមួយអ្នកសារព័ត៌មានអំពី លទ្ធផលនៃមហាសន្និបាតលើកនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋ សភាវៀតណាមលោក Vu Hai Ha បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី៤២នៃមហាសន្និ បាត AIPA បានសម្រេចជោគជ័យលើខ្លឹមសារមួយចំនួន។ តាមនោះ ប្រធានបទនៃកិច្ច ប្រជុំបានទាក់ទាញការយកចិត្តទុកដាក់របស់សភាសមាជិកទាំងអស់ ក៏ដូចជាអ្នក សង្កេតការកណ៍និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។ សមាជិកទាំងឡាយសុទ្ធតែ បញ្ជាក់នូវការប្ដេជ្ញារបស់ AIPA ដោយរួមដំណើរជាមួយអាស៊ានក្នុងដំណាក់កាល លំបាកនាបច្ចុប្បន្ន ដើម្បីរួមគ្នាកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព វិបុលភាព និងខ្លួនទីពឹងខ្លួន ឆ្ពោះទៅកសាងសហគមន៍អាស៊ាននៅឆ្នាំ២០២៥ និងពង្រីកមជ្ឈភាព របស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់នានាផងដែរ។
អញ្ជើញចូលរួម AIPA លើកនេះ វៀតណាមមានសំណើរ អនុសាសន៍ជាច្រើន ប្រកបដោយលក្ខណៈផ្ដួចផ្ដើមគំនិត តម្រង់ទិសដៅសម្រាប់ប្រតិបត្តិការរបស់សភា សមាជិកនានាក្នុងតំបន់ នោះគឺសុក្រិតក្របខ័ណ្ឌគតិយុត្តសម្រាប់ការផ្លាស់ប្ដូរឌីជីថល ដោយបរិយាប័ន្នឆ្ពោះទៅសហគមន៍អាស៊ាន; បង្រួញគម្លាតផ្នែកឌីជីថល; កៀងគរ ការវិនិយោគក្រោមរូបភាពដ៏សមស្រប តភ្ជាប់តំបន់សាធារណៈជាមួយតំបន់ឯកជន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល; បង្កើនកិច្ច សហប្រតិបត្តិការក្នុងការកសាងមូលដ្ឋានគ្រឹះគតិយុត្ត ដើម្បីធានាសន្តិសុខបណ្ដាញ អ៊ីនធឺរណិត ក៏ដូចជាសន្តិសុខព័ត៌មានសម្រាប់ស្ថាប័ន អង្គភាពនីមួយៗ បុគ្គលម្នាក់ៗ តាមនោះកសាងទំនុកចិត្តឌីជីថលក្នុងតំបន់។ សំណើរទាំងនេះរបស់វៀតណាមទទួល បានការជួយជ្រោមជ្រែងយ៉ាងសកម្មពីបណ្ដាប្រទេស៕