មហាសន្និបាត AIPA-42 ចេញសេចក្តីអំពាវនាវដើម្បីជំនះឧបសគ្គនិងជំរុញសហគមន៍អាស៊ាន

(VOVWORLD) -  អគ្គលេខាធិការ AIPA បានបញ្ជាក់ថា បណ្តាប្រទេសនៅក្នុងតំបន់បានបង្ហាញការគាំទ្រ ការប្តេជ្ញាចិត្តនិងការគោរព ចំពោះតួនាទីរបស់អាស៊ាន។
មហាសន្និបាត AIPA-42 ចេញសេចក្តីអំពាវនាវដើម្បីជំនះឧបសគ្គនិងជំរុញសហគមន៍អាស៊ាន - ảnh 1អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van 

មហាសន្និបាតអន្តរសភាលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) គឺជាសក្ខីភាពនៃភាពស្អិតរមួតនិងភាពបន្សាំរបស់ AIPA ក្នុងការជំនះរាល់បញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញកិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍសហគមន៍អាស៊ាន។ នេះគឺជាការបញ្ជាក់របស់អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van (សញ្ជាតិវៀតណាម) នៅក្នុងសម័យប្រជុំពេញអង្គលើកទី ១ នៃមហាសន្និបាត AIPA លើកទី ៤២។

អគ្គលេខាធិការ AIPA បានបញ្ជាក់ថា បណ្តាប្រទេសនៅក្នុងតំបន់បានបង្ហាញការគាំទ្រ ការ ប្តេជ្ញាចិត្តនិងការគោរព ចំពោះតួនាទីរបស់អាស៊ាន។ ផែនការមេនៃការកសាងសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ត្រូវបានអនុវត្តន៍នៅគ្រប់សសរស្តម្ភរបស់សហគមន៍។ AIPA ប្តេជ្ញាបន្តចូលរួមជាមួយអាស៊ាននិងរួមចំណែកជាក់ស្តែងក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងទិសដៅការងារសម្រាប់ដំណាក់កាលក្រោយឆ្នាំ ២០២៥ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាបញ្ហាប្រឈមមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ