មហាសន្និបាត ASOSAI 14 - សក្ខីភាពសម្រាប់ការរីកចម្រើនរបស់សវនកម្មរដ្ឋវៀតណាម

(VOVWORLD) - សកម្មភាពក្នុងក្របខ័ណ្ឌនៃមហាសន្និ បាតអង្គការបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី លើកទី១៤ (ASOSAI 14) ដោយមូលបទ “សវនកម្មបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព” នឹងបានប្រារព្ធឡើងពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែកញ្ញានៅទីក្រុងហាណូយ និងទីក្រុង Quang Ninh នៃប្រទេសវៀតណាម។ 
មហាសន្និបាត ASOSAI 14 - សក្ខីភាពសម្រាប់ការរីកចម្រើនរបស់សវនកម្មរដ្ឋវៀតណាម - ảnh 1 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phoc បានអះអាងថា ASOSAI 14 គឺជាសក្ខីភាពនៃការរីកចម្រើននិងការអភិវឌ្ឍន៍របស់ផ្នែកសវនកម្មរដ្ឋវៀតណាម

ក្នុងនោះ ពិធីបើកមហាសន្និបាតនឹង បានធ្វើឡើងនាថ្ងៃទី១៩ខែកញ្ញា ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមទាំងប្រតិភូ២៥០នាក់មកពីស្ថាប័នសវនកម្មកំពូល នៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដោយប្រធានប្រតិភូកាន់ដំណែងពីថ្នាក់រដ្ឋមន្ត្រីឡើងទៅ។

នេះជាព័ត៌មានដោយសវនកម្មរដ្ឋនាំចេញនៅក្នុងសន្និសីទសារព័ត៌មាន ជូនដំណឹងអំពី ASOSAI 14 និងពិធីបើកសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មាន ASOSAI 14 ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ខែកញ្ញានៅទីក្រុងហាណូយ។

មហាសន្និបាត ASOSAI 14 ជាព្រឹត្តិការណ៍អន្តរជាតិកំពូល មានទ្រង់ទ្រាយធំបំផុតរបស់ ASOSAI ដែលបានរៀបចំឡើងនៅវៀតណាមជាលើកដំបូង។ អញ្ជើញថ្លែងមតិក្នុងសន្នី សីទសារព័ត៌មាន អគ្គសវនករវៀតណាម លោក Ho Duc Phoc បានអះអាង ថា៖ “ដោយការទទួលរៀបចំហាសន្និបាត ASOSAI  លើកដំបូង ដែលជាព្រឹត្តិការណ៍នយោបាយការទូតដ៏មានសារសំខាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរបស់សវនកម្មរដ្ឋវៀតណាម ព្រមទាំងអះអាងនូវតួនាទីនិងឋានៈរបស់សវនកម្មរដ្ឋវៀត ណាមក្នុងតំបន់និងអន្តរជាតិ។ នេះជាឱកាសដើម្បីយើងឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីរូបភាព ទឹកដី និងមនុស្សវៀតណាមដ៏រួសរាយរាក់ទាក់ ស្វាហាប់ និងទំនើបជាមួយមិត្តភក្តិអន្តរជាតិ”។

សូមគូសបញ្ជាក់ថា មហាសន្និបាត ASOSAI ត្រូវបានប្រារព្ធឡើង៣ឆ្នាំម្តង ដែលជាឱកាស សម្រាប់ប្រមុខស្ថាប័នសវនកម្មកំពូល (SAI) សមាជិក ASOSAI ជួបជុំ ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍លើវិស័យសវនកម្មរដ្ឋ ហើយបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាប្រតិបត្តិនិងប្រធាន ASOSAI សម្រាប់អាណត្តិក្រោយ។

តាមរយៈរបៀបវារៈនៃមហាសន្និបាតលើកនេះ  ASOSAI បានដាក់ចេញសារមួយសំដៅ អះអាងថា អស់រយៈពេល៤០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍មក  ASOSAI នៅ តែជាអង្គកាឈានមុខក្នុងវិស័យសវនកម្មសាធារណៈ អភិបាលកិច្ចសាធារណនិងបន្តខិតខំប្រឹងប្រែង ឲ្យក្លាយទៅជាអង្គការគំរូរបស់ INTOSAI ក្នុងគោលបំណង បង្កើនតម្លៃនិងផលប្រយោជន៍សម្រាប់ស្ថាប័នសវនកម្មជាសមាជិក(SAI)។ រួមជាមួយគ្នានោះ ASOSAI ក៏បានជម្រុញ កិច្ចសហប្រតិបត្តិការរវាងសមាជិកជាមួយតំបន់ដោយឥតឈប់ឈរ ព្រមទាំងអះអាងនូវ តួនាទីរបស់ INTOSAI ក្នុងការជម្រុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “SDG” តាមរយៈគំនិតផ្តួចផ្តើមស្តីពី សវនកម្មបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ