មហាសន្និបាត ASOSAI លើកទី១៣នៅម៉ាំឡេស៊ី៖សវនកម្មវៀតណាមបានជ្រើសរើសជាអ្នកទទួលរៀបចំមហាសន្និបាតលើកទី១៤
|
គណៈប្រតិភូវៀតណាម ចូលរួមមហាសន្និបាត |
(VOV)_មហាសន្និបាតលើកទី១៣ នៃអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI ទី១៣) ទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur របស់
ម៉ាឡេស៊ី ដោយមានការចូលរួមរបស់ដំណាង១៨០នាក់ មកពីស្ថាប័នសវនកម្ម
កំពូល ( SAI ) នៃប្រទេសចំនួន៤០លើពិភពលោក។ គណៈប្រតិភូវៀតណាមដឹក
នាំដោយអគ្គសវនកររងជាតិ លោក Doan Xuan Tien បានអញ្ជើញចូលរួមមហា
សន្និបាត។ នៅទីនេះ គណៈប្រតិភូវៀតណាមបានសកម្មចូលរួមសកម្មភាពនា
នារបស់មហាសន្និបាត ASOSAI ទី១៣។ វៀតណាមជា SAI ចំនួន៤ បានថ្លែង
សន្ទរកថានៅសន្និសីទជំនាញ លើកទី៦ ស្ដីពីការជំរុញអនុវត្តបច្ចេកវិទ្យា សំដៅ
លើកកំពស់ប្រសិទ្ធិភាពសកម្មភាពសវនកម្ម ជួយបណ្ដា SAI ចែករំលែកបទពិ
សោធន៍ ចំណេះដឹងក្នុងដំណើការអភិវឌ្ឍន៍បច្ចេកវិទ្យានិយាយរួម និងបច្ចេកវិទ្យា
ព័ត៍មាននិយាយដោយឡែក ក្នុងសកម្មភាពសវនកម្ម។ នៅខាងក្រៅមហាសន្និ
បាត គណៈប្រតិភូវៀតណាមក៏ចូលរួមសកម្មភាពផ្សេងៗទៀត ដូចជា៖ សន្និសីទ
ក្រុមប្រឹក្សារអង្គការសវនកម្មកំពូលអាស៊ាន …លៗ
អគ្គសវនកររងជាតិវៀតណាម លោក Doan Xuan Tien បានអោយដឹងថា៖
មហោសន្និបាតបានឯកភាព អនុម័តអោយសវនកម្មវៀតណាមទទួលរៀបចំ ASOSAI លើកទី១៤ នៅទីក្រុង នាឆ្នាំ ២០១៨ និងវៀតណាមក្លាយទៅជាសមា
ជិកនៃគណៈកម្មាធិការចាត់ចែងការ ASOSAI អាណត្តិ ២០១៥-២០១៨ និងជា
ប្រធាន ASOSAI អាណត្តិ ២០១៨-២០២១ ផងដែរ៕