មហាសន្និបាត IPU លើកទី ១៤៥៖ វៀតណាមលើកសំណើជំរុញសមភាពយេនឌ័រ
(VOVWORLD) - រដ្ឋសភាវៀតណាមកំពុងជំរុញខ្លាំងការកសាងច្បាប់ ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ សំដៅធានានិងជំរុញសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី ពិនិត្យ និងលុបបំបាត់ខ្លឹមសារ និងបទប្បញ្ញត្តិដែលរើសអើងយេនឌ័រជាពិសេសសម្រាប់សកម្មភាពឃ្លាំមើលលើការងារនីតិប្រតិបត្តិពាក់ព័ន្ធនឹងសមភាពយេនឌ័រ។
លោក Vu Hai Ha ប្រធានគណៈកម្មការកិច្ចការបរទេស (រូបថត៖ VNA) |
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃតី ១៥ ខែតុលា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មការកិច្ចការបរទេស បានអញ្ជើញចូលរួម សម័យប្រជុំនានានៃមហាសន្និបាតសហភាពអន្តរសភាលើកទី ១៤៥ (IPU 145)និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុង Kigali ប្រទេស Rwanda ។
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ “សមភាពយេនឌ័រ និងបណ្ដាសភាមានសមភាពយេនឌ័រ គឺជាកម្លាំងចលករផ្លាស់ប្ដូរ ដើម្បីពិភពលោកមួយមានសន្តិភាព និងខ្លាំងមាំមួនជាង” ប្រធានគណៈប្រតិភូវៀតណាមបានអះអាងថា៖ វៀតណាមគោរពបញ្ហាសមភាពយេនឌ័រ និងភាពជឿនលឿនរបស់ស្ត្រី។ រដ្ឋសភាវៀតណាមកំពុងជំរុញខ្លាំងការកសាងច្បាប់ ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ សំដៅធានានិងជំរុញសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី ពិនិត្យ និងលុបបំបាត់ខ្លឹមសារ និងបទប្បញ្ញត្តិដែលរើសអើងយេនឌ័រជាពិសេសសម្រាប់សកម្មភាពឃ្លាំមើលលើការងារនីតិប្រតិបត្តិពាក់ព័ន្ធនឹងសមភាពយេនឌ័រ។ គណៈប្រតិភូវៀតណាមបានលើកសំណើមួយចំនួនដូចជា៖ បន្តសុក្រិតប្រព័ន្ធគោលនយោបាយច្បាប់ជាតិ និងអន្តរជាតិ បង្កើតច្រករបៀងគតិយុត្តិជំរុញសមភាពយេនឌ័រ។
ក្នុងឱកាសនេះ គណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញមានជំនួបជាមួយប្រធាន IPU និងអគ្គលេខាធិការ IPU ដើម្បីពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយ IPU ក្នុងនោះមានកិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩ នៅវៀតណាម នាឆ្នាំ ២០២៣ ខាងមុខផងដែរ៕