មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ


មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ  - ảnh 1
មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៥ កញ្ញា (ម៉ោងតំបន់) សម័យប្រជុំលើកទី
៧០ នៃមហាសន្និបាត អ.ស.ប. បានបើកជាផ្លូវការក្រោមការធ្វើអធិបតីរបស់
ប្រធាន មហាសន្និវបាត លោក Mogens Lykketoft និងអគ្គលេខាធិការ អ.ស.ប
. លោក Ban Ki-moon។ ខ្លឹមសារស្នូលនៃសម័យប្រជុំលើកនេះគឺការជួយ
ឧបត្ថម្ភបណ្ដា ប្រទេសជាសមាជិកអនុវត្តរបៀបវារៈស្តីពីការអភិវឌ្ឍន៍និរន្តភាព
ដល់ឆ្នាំ ២០៣០ ដែលគ្រោងនឹងត្រូវបានអនុម័តនៅសម័យប្រជុំជាន់ខ្ពស់នៃ
មហាសន្និបាតនាសប្តា ហ៍ខាងមុខ។ ដើម្បីសម្រេចរបៀបវារៈពោលខាងលើ
 មហាសន្និបាតនឹងអនុវត្ត កម្មវិធីមួយដោយមានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖
ជំរុញអនុវត្តគោលដៅអភិវឌ្ឃន៍ និរន្តភាព ពង្រឹងតួនាទីនិងការចូលរួមរបស់
អ.ស.ប. ក្នុងបញ្ហាសន្តិសុខនិង សន្តិភាព ធានាសិទ្ធិមនុស្សជាពិសេសយក
ចិត្តទុកដាក់ដល់តម្រូវការនៃប្រជាពល រដ្ឋរាប់លាននាក់ដែលរងឥទ្ធិពល
ដោយជំលោះនិងអាសន្នរោគ ការគ្រប់គ្រង មហាសន្និបាតនិងគាំទ្រការខំ
ប្រឹងប្រែងកែទម្រង់សកម្មភាពរបស់ អ.ស.ប.៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ