មហាសន្និបាតកសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពលើកទី៧

មហាសន្និបាតកសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពលើកទី៧ - ảnh 1
តំណាងចូលរួមក្នុងមហាសន្និបាតថតរួបអនុស្សាវរីយ៍

(VOVworld)-នាថ្ងៃទី៥សីហានៅទីក្រុងហាណូយ សមាគមកសិករវៀតណាមបាន
រៀបចំមហាសន្និបាតកសិករអាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពលើក ទី៧​ដោយ
ប្រធាន “ចែករំលែកចំណេះដឹងរបស់អង្គការកសិកនានាចូលក្នុង កម្មវិធីវិនិយោគ
សាធារណសម្រាប់កសិកម្មចីរភាពដើម្បីកាត់បន្ថយភាពក្រីក្រ ដល់ឆ្នាំ២០៣០”។
មហាសន្និបាតបានដាក់ចេញដំណោះស្រាយជាក់ស្តែងជា ច្រើន សំដៅរួមចំណែក
ជម្រុញការអភិវឌ្ឍន៍ចីរភាពនៃផ្នែកកសិកម្ម ជនបទ របស់ប្រទេសនីមួយៗក្នុងតំបន់
អាស៊ីនិងបញ្ចូលសមាជិកថ្មី ដូចជា សមាគម កសិករវៀតណាម សមាគមកសិករនារី
ម្ចាស់ការឥណ្ឌា សម្ព័ន្ធសមាគម កសិករ Tajikistan និងបណ្តាញកសិករឡាវ។

       ថ្លែងមតិក្នុងមហាសន្និបាតនេះ ប្រធានមជ្ឈឹមសមាគមកសិករវៀតណាម លោក
 Lai Xuan Mon បានអះអាងថា សមាគមកសិករវៀតណាមនឹងអនុវត្ត ត្រឹមត្រូវរាល់ការ
សន្យានិងភារកិច្ចជាអង្គការសមាជិក បន្តអនុវត្តគោលដៅ​ដែលបានសមាគមកសិករ
អាស៊ីដើម្បីការអភិវឌ្ឍន៍ជនបទចីរភាពដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ