មហាសន្និបាតកីឡាយោធាអន្តរជាតិលើកទី៧៤៖ កីឡាយោធារឹតបន្តឹងចំណង មិត្តភាព
(VOVWORLD) - ថ្លែងនៅពិធីបើក អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តម សេនីយ៍ទោ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ជាមួយកិត្តិយសនិងការ ទទួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះ កងទ័ពវៀតណាមនឹងខិតខំប្រឹងប្រែង សម្រេចការងារអោយបានល្អដើម្បីសម័យប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការក្នុង វិស័យកីឡារវាងកងទ័ពប្រជាជនវៀតណាមជាមួយកងទ័ពនៃប្រទេសដទៃក្នុង តំបន់និងលើពិភពលោក។
នាយប់ថ្ងៃទី២៤ ខែមេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម សម័យប្រជុំមហាសន្និបាតកីឡាយោធាអន្តរជាតិលើកទី៧៤បានប្រារព្ធឡើង ដោយមានការចូលរួមរបស់តំណាងចំនួន៣៤០នាក់មកពីប្រទេសចំនួន៩១ដែលជាសមាជិកនៃក្រុមប្រឹក្សាកីឡាយោធាអន្តរជាតិ (CISM) និងប្រទេសសង្កេតការណ៍ចំនួន៣។
ថ្លែងនៅពិធីបើក អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តម សេនីយ៍ទោ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ជាមួយកិត្តិយសនិងការ ទទួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះ កងទ័ពវៀត ណាមនឹងខិតខំប្រឹងប្រែង សម្រេចការងារអោយបានល្អដើម្បីសម័យប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការក្នុង វិស័យកីឡារវាងកងទ័ពប្រជាជនវៀតណាមជាមួយកងទ័ពនៃប្រទេសដទៃក្នុង តំបន់និងលើពិភពលោក។ នេះក៏ជាឱកាសងាយស្រួលដើម្បីអោយបណ្ដាតំណាង មកទស្សនា ស្វែងយល់អំពីទឹកដី មនុស្ស និងប្រពៃណីប្រវត្តិសាស្ត្រវប្បធម៌របស់ ប្រជាជាតិវៀតណាមនិងកងទ័ពប្រជាជនវៀតណាមផងដែរ។
សម័យប្រជុំមហាសន្និបាតកីឡាយោធាអន្តរជាតិលើកទី៧៤ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែមេសា៕