មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ៖ លោកស្រី Hillary Clinton ឈានចូលក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក


មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ៖ លោកស្រី Hillary Clinton ឈានចូលក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក - ảnh 1
មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ៖ លោកស្រី Hillary Clinton ឈានចូលក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក (VNA)

(VOVworld) – នាយប់ថ្ងៃទី ២៨ កក្កដា តាមម៉ោងអាមេរិក គណៈបក្សប្រជាធិប
តេយ្យរបស់អាមេរិកបានបិទបញ្ចប់មហាសន្និបាតទូទាំងប្រទេសលើកទី ៤៨
ដែលបានប្រព្រឹត្តទៅនៅទីក្រុង Philadelphia រដ្ឋ Pennsylvania ដើម្បីជ្រើសរើស
បណ្ដាបេក្ខជនចូលរួមការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨ វិច្ឆិកា
ខាង មុខ។ ក្រោយពីរយៈពេល ៤ ថ្ងៃធ្វើការ អតីតនាយករដ្ឋមន្ត្រីអាមេរិក
លោកស្រី  Hillary Clinton ត្រូវបានជ្រើសរើសធ្វើជាបេក្ខជននៃគណៈបក្ស
ប្រជាធិបតេយ្យ ដែលនឹងតំណាងឲ្យគណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិ
បតីអាមេរិក ខាងមុខ។ ទោះបីជាប្រព្រឹត្តទៅក្នុងកាលៈទេសៈគណៈបក្សប្រជា
ធិបតេយ្យកំពុង បែកបាក់ដ៏ធ្ងន់ធ្ងរទាក់ទិនដល់បញ្ហាសាមគ្គីភាពក្នុងដំណើរ
ការជ្រើសរើសលោកស្រី​ Clinton និងព្រឹទ្ធសមាជិករដ្ឋ Vermont លោក Bernie
Sander ក្តី ប៉ុន្តែ នាពេលវេលាចុងក្រោយ សមាជិកគណៈបក្សទាំងនេះបានរក
ឃើញសម្លេងរួម ដើម្បីឆ្ពោះទៅគោលដៅនាំគណៈបក្សប្រជាធិបតេយ្យដណ្តើម
ជ័យជំនះចុង ក្រោយក្នុងការរត់ប្រណាំងក្នុងសេតវិមាននាខែវិច្ឆិកាខាងមុខ។
លោកស្រី Clinton បានឈានចូលក្នុងប្រវត្តិសាស្ត្រអាមេរិកដោយសារលោកស្រី
បានក្លាយទៅជាបេក្ខជនជានារីលើកដំបូងរបស់គណៈបក្សនយោបាយខ្លាំង
មួយក្នុងការរត់ប្រណាំងក្នុងសេតវិមានពីមុនមក៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ