មហាសន្និបាតដំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី៨

មហាសន្និបាតដំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី៨ - ảnh 1
មហាសន្និបាតដំណាងទូទាំងប្រទេសរណសិរ្សមាតុភូមិវៀតណាមលើកទី៨ (enews.agu.edu.vn)

        Vovworld-នៅសន្និសីទកាសែតអន្តរជាតិមុនមហាសន្និបាតដំណាងទូទាំង​ប្រទេសរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី១៦កញ្ញា គណៈចាត់តាំង​
បាន​អះអាងថា​ដោយប្រធានបទសាមគ្គីភាព-ប្រជាធិបតេយ្យ-ផ្លាស់ប្តូរថ្មី-
អភិវឌ្ឍន៍​មហាសន្និបាតជាវគ្គជីវភាពនយោបាយរបស់បក្សទាំងមូលកងទ័ពទាំង​មូលនិងប្រជាជនទាំងមូលក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិ។

        ចូលរួមមហាសន្នបាតមានដំណាងជាង១ពាន់នាក់ជាដំនាងឲ្យគ្រប់វណ្ណ
ជនជាតិ សាសនា សមាសភាពសេដ្ឋកិច្ច ដំណាងជនវៀតណាមនៅឯបរទេស។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹងមាន​សន្ទរកថា​សំខាន់ក្នុងសម័យបើកមហាសន្និបាត។

        ផ្តោតទៅលើចំណុចថ្មីក្នុងមហាសន្និបាតលើកនេះ អនុប្រធាននិងជា​អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu Trong
Kim បានឲ្យដឹងថា៖

“មហាសន្និបាតនឹងចេញសេចក្តីអំពាវនាវឆ្លុះបញ្ចាំងស្ថានភាពប្រទេសជាតិដែល
ប្រជាជនយកចិត្តទុកដាក់ ពិសេសគឺបញ្ញាធំៗ ពីនោះសំណូមពរប្រជាជន​គ្រប់
ស្រទាប់ឆ្ពោះទៅគោលដៅរួមគឺរួមចិត្តកសាងការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។ រណសិរ្សនឹងខំប្រឹងប្រែងធ្វើតួនាទីថ្មីគឺដំណាងនិងការពារសិទ្ធិ​ផលប្រយោជន៍ស្រប
ច្បាប់សមស្របរបស់ប្រជាជនដែលបានកត់ត្រាក្នុង​រដ្ឋធម្មនុញ្ញឆ្នាំ២០១៣៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ