មហាសន្និបាតដំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសលើកទី៥

(VOV)_តាមកម្មវិធី នាថ្ងៃទី ១៩ ធ្នូ មហាសន្និបាត ដំណាងសមាគមអតីតយុទ្ធជន
 ទូទាំងប្រទេសលើកទី ៥ បន្តពិភាក្សាអំពី ការងារកម្មាភិបាល និង​ដំណើការបោះឆ្នោត ជ្រើសរើស គណះកម្មាធិការមជ្ឈឹម សមាគម លើកទី ៥អាណត្តិ ២០១២-២០១៧។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong
បានសង្កត់ធ្ងន់ថា÷

          “ ដោយទឹកចិត្តស្មោះត្រង់ បទពិសោធន៍ និងកិត្យានុភាពរបស់ខ្លួន​ បណ្ដាអតីត
យុទ្ធជន  និងសមាគមអតីតយុទ្ធជនបានមានលក្ខណះ ឧត្តមភាពជាច្រើន  ដើម្បីរួម ជាមួយសម្ព័ន្ធសមាគមយុវជន ជួយបក្សកុម្មុយនីស្ត អប់រំ ​បំបន់ បណ្ដុះបណ្ដាល ជំនាន់វ័យក្មេង ប្រកបដោយមានប្រសិទ្ធភាព និងស៊ីជំរៅ។ ខ្ញុំមានគោលបំណងថា÷​សមមិត្តទាំងឡាយ ចាត់ទុក​÷​នេះគឺ​ជា​ភារកិច្ចសំខាន់មួយរបស់សមាគម  ជាការ
ទទួល ខុសត្រូវផង និងជាមនោ​សញ្ជេតនារបស់អតីតយុទ្ធជនជាមួយយុវជនទៀត
ផង។”។

មហាសន្និបាតដំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសលើកទី៥  - ảnh 1
អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (http://laodong.com.vn/)

          អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក៏​មាន​គោល បំណងថា÷ សមាគមអតីតយុទ្ធជនត្រូវការថែទាំ កសាង​សហគម​យ៉ាងស្អាតស្អំ រឹង មាំ ផ្លាស់ប្តូរថ្មីរបៀប និងខ្លឹមសារធ្វើសកម្មភាព ​យកចិត្តទុកដាក់ដល់ការការពារ សិទ្ធិ
និងផល ប្រយោជន៍ជាក់ស្ដែង សមស្របរបស់អតីតយុទ្ធជន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ