មហាសន្និបាតតំណាងទូទាំង ប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ ត្រូវបានបើកជាផ្លូវការ

(VOVWORLD) - មហាសន្និបាតតំណាងទូទាំង ប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ គឺជាឱកាសសម្រាប់បក្ស រដ្ឋទទួលស្គាល់គុណូបការៈដ៏ធំធេងរបស់ជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វលុបបំបាត់បន្ថយភាពក្រីក្រ។
មហាសន្និបាតតំណាងទូទាំង ប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ ត្រូវបានបើកជាផ្លូវការ - ảnh 1 មហាសន្និបាតតំណាងទូទាំង ប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ (រូបថត៖ baodantoc.vn)

នាព្រឹកថ្ងៃទី ៤ ធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ ឆ្នាំ ២០២០ ក្រោមប្រធានបទ “ក្រោមទង់ដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាមបណ្ដាជនជាតិមានសមភាព សាមគ្គីភាព គោរពគ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុង រួមគ្នាអភិវឌ្ឍន៍ ប្រទេសជាតិ”ត្រូវបានបើកជាផ្លូវការ។ អញ្ជើញចូលរួមមហាសន្និបាតនេះមានវត្តមានរបស់អ្នកតំណាងចំនួន ១៦០០ នាក់។ មហាសន្និបាតតំណាងទូទាំង ប្រទេសបណ្ដាជនជាតិភាគតិចវៀតណាម លើកទី ២ គឺជាឱកាសសម្រាប់បក្ស រដ្ឋទទួលស្គាល់គុណូបការៈដ៏ធំធេងរបស់ជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វលុបបំបាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អនុវត្តន៍គោលនយោបាយជនជាតិ កសាង និងការពារមាតុភូមិ និងធ្វើសមាហរណកម្មពិភពលោក។ នេះក៏ជាវេទិកាផ្លាស់ប្តូរការរៀនសូត្រ បទពិសោធន៍រវាងក្រុមជនជាតិភាគតិចផងដែរ។ ទន្ទឹមនឹងនេះមហាសន្និបាតិក៏ជាវគ្គជីវភាពនយោបាយ សង្គមដ៏ស៊ីជម្រៅ សំដៅលើកកម្ពស់ការយល់ដឹង ក៏ដូចជាពង្រឹងជំនឿទុកចិត្ត និងការស្រុះចិត្តគំនិតរបស់ជនរួមជាតិនៃបណ្ដាជនជាតិភាគតិចក្រោមការដឹកនាំរបស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ