មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បើកជាផ្លូវការ

(VOVWORLD) - ប្រតិភូបានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារសំខាន់ៗដូចជា៖របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមគមកសិករវៀតណាម អាណត្តិទី ៧។
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បើកជាផ្លូវការ - ảnh 1ប្រធានសមាគមកសិករវៀតណាម លោក Luong Quoc Doan ។ រូបភាព៖ សមាគមកសិករ

នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បានបើកជាផ្លូវការ។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។

ដោយប្រធានបទ “សាមគ្គីភាព - ប្រជាធិបតេយ្យ - ច្នៃប្រឌិត - សហប្រតិបត្តិការ - អភិវឌ្ឍន៍” មហាសន្និបាតសមគមកសិករវៀតណាមលើកទី ៨ មានការចូលរួមរបស់ប្រតិភូប្រមាណ ១ ពាន់នាក់ តំណាងឱ្យសមាជិកសមាគម និងកសិករវៀតណាមជាង ១០ លាននាក់។ ក្នុងមហាសន្និបាត ប្រតិភូបានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារសំខាន់ៗដូចជា៖របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមគមកសិករវៀតណាម អាណត្តិទី ៧; សេចក្តីព្រាងលក្ខន្តិកៈសមាគមកសិករវៀតណាម (បំពេញបន្ថែម និងធ្វើវិសោធនកម្ម)។ ប្រតិភូក៏បានពិភាក្សា និងសម្រេចលើទិសដៅ គោលដៅ និងភារកិច្ចសម្រាប់អាណត្តិទាំងមូល ព្រមទាំងបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិ ២០២៣-២០២៨ ។ លោក Luong Quoc Doan ប្រធានមជ្ឈិមសមគមកសិករវៀតណាម បានឲ្យដឹងថា៖

“មជ្ឈិមសមគមកសិករវៀតណាមបានកំណត់គោលដៅសំខាន់ៗចំនួន ៣។ ទីមួយ ជំរុញខ្លាំងរបៀបប្រមូលសមាជិកកសិករ។ ទី២គឺ ជំរុញប្រជាជនចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព។ ទី៣គឺ ត្រូវផ្លាស់ប្ដូរ លើកកម្ពស់សមត្ថភាព ជំនាញរបស់កម្មាភិបាល ជាពិសេសគឺកម្មាភិបាលបំពេញការងារចលនាកសិករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ