មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០នៃបក្សបដិវត្តន៍ប្រជាជនឡាវបានប្រារព្ធទៅនៅក្រុងវៀងច័ន្ទ

(VOVworld)-មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០នៃបក្សបដិវត្តន៍ ប្រជាជនឡាវបានប្រារព្ធឡើងជាផ្លូវការនាព្រឹកថ្ងៃទី១៨មករានៅរដ្ឋធានីវៀងច័ន្ទ។ នេះជាព្រឹត្តិការណ៍នយោបាយសំខាន់មានលក្ខណៈប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋ និងប្រជាជនបណ្តាជនជាតិឡាវ។តំណាងចូលរួមនៅមហាសន្និបាតនេះបាន ស្រាវជ្រាវនិងអនុម័តនូវរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹម បក្សនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥​ឆ្នាំលើកទី៨ដំណាក់កាល
២០១៦-២០២០ ក្នុងនោះខំប្រឹងប្រែងលើកកំពស់ GDP ដោយកំណើនមធ្យម លើសពី៧,៥%ក្នុងមួយឆ្នាំ។ មហាសន្និបាតលើកនេះនឹងអនុម័តលើលក្ខន្តិកៈបក្ស (ធ្វើវិសោធនកម្ម)និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី។​  មហាសន្និបាតទូទាំងប្រទេសបក្សបដិវត្តន៍ប្រជាជនឡាវ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៨ដល់ថ្ងៃទី២២មករាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ