មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១នឹងបើកនៅរដ្ឋធានីហាណូយនាថ្ងៃទី១២មិនាខាងមុខ
(VOVworld)-មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១ ជាមួយ
ប្រធានបទ “សាមគី្គភាព ច្នៃប្រឌិត សមហរណកម្ម អភិវឌ្ឍន៌” នឹងប្រព្រឹត្តទៅនៅ
រដ្ឋធានីហាណូយចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤មិនាខាងមុខ។ នេះជាព្រឹត្តការណ៌ នយោបាយដ៏សែនសំខាន់ គូសបញ្ជាក់ពីជំហានអភិវឌ្ឍន៌ថ្មីក្នុងការពង្រើកតួនាទី
សក្តានុភាព ការច្នៃប្រឌិត និងសមត្ថភាពរួមវិភាគទានខ្ពស់បំផុត របស់នារីក្នុងក្នុង ដំណាក់កាលជំរុញឧស្សាហូបនីយម្ម និងទំនើបភាវូបនីយកម្ម ប្រទេសជាតិអះ អាងពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋវៀតណាមចំពោះនារីនិងអង្គការសមាគម
។ ចូល រួមមហាសន្និបាត មានតំណាងពេញសិទ្ធ ១០០០ នាក់ ដែលតំណាងឲ្យ
កម្មាភិបាលនារីលើទូទាំងប្រទេស។ មហាសន្និបាតនេះ នឹងសម្រេចរាល់ បញ្ហា សំខាន់របស់ចលនានារី និងសកម្មភាពរបស់សមាគម ក្នុងរយៈ៥ឆ្នាំខាងមុខ
(2012-2017) លើកតំកើង ជូនរង្វាន់បុគ្គល និងសមូហ ភាពមានស្នាដៃឆ្នើម ក្នុង រយៈ៥ឆ្នាំបន្តក្នុងចលនានារីនិងសកម្មភាពសមាគម៕