មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច៖ សាមគ្គីភាពគឺជាប្រភពកម្លាំងជនជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ធ្នូ សម័យប្រជុំបើកមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី ២ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅរដ្ឋធានីហាណូយ។ 
មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច៖ សាមគ្គីភាពគឺជាប្រភពកម្លាំងជនជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងមហាសន្និបាត  

អញ្ជើញចូលរួមក្នុងអង្គប្រជុំនេះ មានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមទាំងអ្នកតំណាងផ្លូវការជិត ១.៦០០ រូប ដែលតំណាង ឲ្យក្រុមជនជាតិភាគតិចទាំង ៥៤ ទូទាំងប្រទេសវៀតណាម។

ដោយប្រធានបទ “ស្ថិតក្រោមទង់ជាតិដ៏ត្រចះត្រចង់របស់បក្ស គ្រប់ជនជាតិ សមភាព សាមគ្គីភាព យោគយល់គ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីអភិវឌ្ឍជាមួយនឹងប្រទេសជាតិ” អង្គសន្និបាតជាឱកាសដើម្បីបក្សនិងរដ្ឋ ទទួលស្គាល់រាល់ការចូលរួមវិភាគទានដ៏ធំធេងរបស់ជនរួមជាតិជនជាតិភាគតិចក្នុងបុព្វហេតុលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អនុវត្តគោលនយោបាយជនជាតិភាគតិច កសាងនិងការពារប្រទេស រួមទាំងចូលរួមសមាហរណកម្មអន្តរជាតិទៀតផង។

អញ្ជើញថ្លែងនៅក្នុងអង្គសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  “ត្រឹមតែស្រូបយកចំនួនតិចជាង ១៥% នៃចំនួនប្រជាជន ប៉ុន្តែជនរួមជាតិជាជនជាតិភាគតិច បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ នៅក្នុងសង្គ្រាម ជ័យជំនះដ៏រុងរឿងជាច្រើន ហើយឈ្មោះវីរៈជនជាច្រើននៅតែរស់នៅជារៀងរហូតជាមួយយើងទាំងអស់គ្នា។  ក្នុងគ្រាសន្តិភាព បក្សនិងរដ្ឋវៀតណាម មានទម្រង់ជាច្រើន ដើម្បីលើកតំកើងអ្នកមានកិត្យានុភាពក្នុងចំណោមជនជាតិ ភាគតិច។ ទាំងនេះគឺជាអ្នកតំណាងឆ្នើម ប៉ុន្តែមិនគ្រប់គ្រាន់ទេដើម្បីវាយតម្លៃរាល់ការចូលរួមវិភាគទានលេចធ្លោរបស់ជនជាតិភាគតិចក្នុងការអភិវឌ្ឍភូមិ ស្រុកនិងប្រទេសជាតិនៅឡើយ។ អាចបញ្ជាក់បានថា សាមគ្គីភាពគឺជាប្រភពកម្លាំងនៃមហាជនជាតិវៀតណាមទាំងមូល”

មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច៖ សាមគ្គីភាពគឺជាប្រភពកម្លាំងជនជាតិ - ảnh 2គណៈអធិបតីដឹកនាំមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី ២ 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ការវិនិយោគលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ គឺជាកត្តាមូលដ្ឋានដើម្បីធានានូវសាមគ្គីភាពជនជាតិទាំង មូល។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្សនិងអាជ្ញាធរ ពីថ្នាក់មជ្ឈឹម រហូតដល់ថ្នាក់មូលដ្ឋាន និងនៅតាមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ត្រូវមានទំនួលខុសត្រូវក្នុងការបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្និដ្ឋានរបស់ ការិយាល័យនយោបាយ ស្តីពីកិច្ចការជនជាតិភាគតិចក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ