មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិក នៅរដ្ឋធានីហាណូយ។ អង្គមហាសន្និបាតមានការចូលរួមពីប្រតិភូចំនួន ១.៥៨៧ រូប ដែលតំណាងឱ្យបក្ខជនទូទាំងប្រទេសជាង ៥.១ លាននាក់។ 
មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ - ảnh 1នាព្រឹកថ្ងៃទី ២៦ ខែមករា មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីបើក មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong, នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ អ្នកបដិវត្តជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរៈបុរស ឥស្សរជន បញ្ញវន្ត សិល្បករសិល្បការនី ថ្នាក់ដឹកនាំសាសនាឆ្នើម ឯកអគ្គរដ្ឋទូត ភារៈធារី ដែលមកពីបណ្តាប្រទេស និងប្រធានតំណាងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម។

តាងនាមគណៈអធិបតីថ្លែងសុន្ទរកថាបើក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិកំពុងប្រឈមមុខទាំងឱកាសនិងបញ្ហាប្រឈម ហើយបញ្ហាយុទ្ធសាស្ត្រថ្មីជាច្រើនត្រូវដោះស្រាយផងដែរ។  ទន្ទឹមជាមួយគ្នានោះ  ស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល។ ក្នុងបរិបទនោះ កម្មាភិបាល បក្ខជន និងប្រជាជន មានក្តីជឿជាក់យ៉ាងមុតមាំ លើរាល់សេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បក្ស  ដើម្បីពង្រីកប្រភពកម្លាំងពលំ ពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល និងបន្តសន្ទុះអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយភាពឆាប់រហ័សនិងនិរន្តរភាព។

មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត (រូបថត៖ VOV)

“មហាសន្និបាតលើកទី XIII របស់បក្ស មានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ប្រទេសជាតិ សម្រាប់ប្រជាជន ដែលមិនត្រឹមតែក្នុងរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ ប៉ុណ្ណោះទេ ថែមទាំងក្នុងទស្សវត្សរ៍ប៉ុន្មានឆ្នាំខាងមុខទៀត រហូតដល់អនាគតរបស់ប្រទេសជាតិផង។ មហាសន្និបាតបានពិនិត្យឡើងវិញ ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្ស ដែលផ្សាភ្ជាប់ជាមួយការវាយតម្លៃក្នុងរយៈពេល ៣៥ ដំណើការការផ្លាស់ប្តូរថ្មី, រយៈពេល ៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ ១៩៩១ និងរយៈពេល ១០ ឆ្នាំនៃការអនុវត្តន៍កម្មវិធីនយោបាយបំពេញបន្ថែមអភិវឌ្ឍន៍ឆ្នាំ ២០១១ និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០១១-២០២០; ដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២១-២០២៥ កំណត់គោលដៅនិងទិសដៅដល់ឆ្នាំ ២០៣០ រួមទាំងបង្កើតចក្ខុវិស័យសម្រាប់ប្រទេសដល់ឆ្នាំ ២០៤៥។ ទន្ទឹមជាមួយគ្នានោះ មហាសន្និបាតក៏បានធ្វើការពិនិត្យឡើងវិញការងារកសាងបក្ស និងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២, កំណត់ទិសដៅនិងភារកិច្ចកសាងបក្សក្នុងអាណត្តិថ្មី វាយតម្លៃទៅលើការប្រតិបត្តិលក្ខន្តិកៈរបស់បក្ស ជាពិសេសការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី XIII រួមមានកម្មាភិបាលឆ្នើមបំផុត”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

មហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធយ៉ាងមហោឡារិកនៅទីក្រុងហាណូយ - ảnh 3សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន តាងនាមគណៈប្រធាន បានប្រកាសពីមូលហេតុ ឧទ្ទេសនាមប្រតិភូ និងភ្ញៀវកិត្តយសដែលអញ្ជើញចូលរួមមហាសន្និបាត (រូបថត៖ VOV) 

បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានបង្ហាញនូវរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តលើកទី ១២ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្ស លើកទី XIII លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកឡើងនូវបញ្ហាសំខាន់ៗចំនួនបី។ នៅក្នុងពិធីបើក គណៈប្រតិភូបានស្តាប់នូវសារអបអរសាទរពីបណ្តាបក្ស អង្គការនានានិងមិត្តភក្តិអន្តរជាតិទៅកាន់មហាសន្និបាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ