មហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខជ្រើសតាំងចៅក្រមថ្មីចំនួន ៥ រូបសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ
(VOVWORLD) - ក្រោយពីវគ្គបោះឆ្នោតចំនួនពីរលើកនៅក្នុងមហាសន្និ បាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ប្រទេសនានាបានជ្រើសរើសចៅក្រមថ្មីចំនួន ៥ រូប សម្រាប់តុលាការយុត្តិធម៌អន្តរជាតិសម្រាប់អាណត្តិ ៩ ឆ្នាំ (ចាប់ពីឆ្នាំ ២០២១ ដល់ ឆ្នាំ២០៣០)។
ទិដ្ឋភាពនៃការបោះឆ្នោត ដើម្បីជ្រើសតាំងចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ រូបថត៖ VNA |
បេក្ខជនជនជាតិជប៉ុន Yuji Iwasawa ទទួលបានសំឡេងគាំទ្រខ្ពស់បំផុតនៅមហាសន្និបាតចំនួន ១៦៩ សំឡេង និងនៅក្នុងក្រុមប្រឹក្សាសន្តិសុខទទួលបាន ១៥ សំឡេង។
បន្ទាប់គឺបេក្ខជនជាជនជាតិអាឡឺម៉ង់ Georg Nolte បេក្ខជនស្លូវ៉ាគី Peter Tomka និងបេក្ខជនអ៊ូហ្គង់ដាគឺលោកស្រី Julia Sebutinde ផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបោះឆ្នោតដោយផ្ទាល់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងលោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបោះឆ្នោតនៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិ។ នេះជាលើកទី ២ ហើយដែលប្រទេសវៀតណាមបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងចៅក្រម ICJ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនិងជាសមាជិកអង្គការសហប្រជាជាតិ៕