មហាសន្និបាតនារីទូទាំងប្រទេសលើកទី១២បានបើកនៅទីក្រុងហាណូយ
(VOVworld)-នាព្រឹកថ្ងៃទី៧មិនា នៅទីក្រុងហាណូយ មហាសន្និបាតនារីទូទាំង
ប្រទេសលើកទី១២បានបើកជាផ្លូវការដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស
រដ្ឋ រដ្ឋសភានិងតំណាងនារីទូទាំងប្រទេស។
|
ទិដ្ឋភាពនៃមហាសន្និបាតនារីទូទាំង ប្រទេសលើកទី១២ |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្សបក្ស លោក Nguyen Phu Trong
បានសង្កត់ធ្ងន់ថា សម្ព័ន្ធសមាគមនារីវៀតណាម គប្បីក្តាប់ជាប់និងជ្រួតជ្រាបយ៉ាង
ជ្រាលជ្រៅនូវទស្សនៈ សតិអារម្មណ៍បញ្ជាណែនាំរបស់សេចក្តីសម្រេចចិត្តនៃមហា
សន្និបាតលើកទី១២របស់បក្ស ព្រមទាំងបូកសរុបនូវសកម្មភាពនៃចលនានារីដើម្បី
មានវិធានការជាក់ស្តែង សំដៅនាំសតិអារម្មណ៍ ទស្សនៈនិងគោលនយោបាយរបស់
បក្សទៅក្នុងជីវភាពរស់នៅ។ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា
“សមាគមនារីវៀតណាមគប្បីអនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយដើម្បី
កសាងគំរូជនវៀតណាមមានការរីកចំរើនទាំងអំពីបញ្ញាវ័ន្ត សីលធម៌ ស្មារតី សមត្ថ
ភាពច្នៃប្រឌិត សំដៅឆ្លើយតបទៅនឹងតម្រូវការនៃសម័យជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ គប្បី
កសាងក្រុមសមាជិកាក្នុងសមាគមឲ្យមានឬទ្ធានុភាពនយោបាយរឹងមាំ មាន
លក្ខណៈសម្បត្ដិសមរម្យ មានចំណេះដឹង មានជំនាញនិងមានវិធីសាស្ត្រក្នុងការ
ចលនានារីទៀតផង។ ជាពិសេស ផ្តោតសំខាន់លើការបណ្តុះបណ្តាលកម្មាភិបាល
តាមរយៈសកម្មភាពជាក់ស្តែង”៕