មហសន្និបាតនៃអង្គការសហប្រជាជាតិ នឹងប្រជុំដើម្បីពិភាក្សារអំពី​សភាពការណ៏នៅស៊ីរី

(VOVworld)-មហសន្និបាតនៃអង្គការសហប្រជាជាតិ និងប្រជុំដើម្បីពិភាក្សារអំពី​របាយការណ៏ របស់ក្រុមប្រឹក្សារសិទ្ធិមនុស្ស អំពីសភាពការណ៏នៅស៊ីរី។ 

មហសន្និបាតនៃអង្គការសហប្រជាជាតិ នឹងប្រជុំដើម្បីពិភាក្សារអំពី​សភាពការណ៏នៅស៊ីរី - ảnh 1
កិច្ចប្រជុំរបស់មហសន្និបាតនៃអង្គការសហប្រជាជាតិ(http://www.baomoi.com)

ក្នុង​របាយការណ៏ ដែលបាននាំចេញនាថ្ងៃទី 10 កុម្ភះ អ្នកនាំពាក្សរបស់ ​ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ លោក nihal Saad បានអោយ​ដឹងថា៖ មហាសន្និបាតបានរៀបចំកិច្ចប្រជុំជាផ្លូវការមួយ នាថ្ងៃទី 13កុម្ភះ ដើម្បីពិភាក្សារ អំពីរបាយការណ៏របស់ ក្រុមប្រឹក្សារសិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ ក៏ដូចជា បណ្ដាបំរែបំរួល នៅស៊ីរី។

          ក៏នាថ្ងៃទី 10កុម្ភះនេះដែរ ការវាយប្រហារដោយគ្រាប់បែក បង្កប់ក្នុង​រថយន្ត នៅទីក្រុង Aleppo ជាទីក្រុងធំទី២ នៅស៊ីរី បាន​ធ្វើអោយ  មនុស្ស  យ៉ាងហោចណាស់ ចំនួន 25នាក់ត្រូវស្លាប់ និង​ 175នាក់ទៀត ត្រូវរងរបួស​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ