មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី - ảnh 1
មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម៖ជំនឿជាក់ទៅលើឱកាសថ្មី ជ័យជំនះថ្មី

          (VOV)_នាថ្ងៃទី២១ មករា មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិ​កាល
ទី១២ ត្រូវបានប្រារព្វឡើងជាផ្លូវការនៅទីក្រុងហាណូយ។ ក្នុងឱកាសនេះ ​បណ្ដា
កាសែតធំៗក្នុងប្រទេស បានសំរិតសំរាំងនូវខ្លឹមសារជាច្រើ​ន ដើម្បីអបអរសាទ
រ​ព្រឹត្តិការណ៍​នយោបាយដ៏សែនសំខាន់នេះនៅវៀតណាម។ 

          ក្នុងទំព័រដើមកាសែត Nhan Dan (ប្រជាជន ) ចេញផ្សាយថ្ងៃទី​២១​មករា បាន
ដាក់ជួរអក្សរ៖ បក្សកម្មុយនីស្តវៀតណាមរុងរឿងជានិច្ច រួមជាមួយនោះគឺរូបភាព
លោកប្រធានហូជីមិញ និងបទសរសេរមានចំណងជើងថា៖លោក​ប្រធានហូជីមិញ 
រស់ជានិច្ចក្នុងបុព្វហេតុរបស់យើង។ នៅទំព័រដើមនេះក៏មាន​បទ​វិចារណកថាឆ្ពោះ
ទៅមហាសន្និបាត ជឿជាក់បន្តបោះជំហានក្នុង​ដំណាក់កាលថ្មី។ តាមបទសរសេរ
នេះ ក្រោយរយៈពេល៥ឆ្នាំ អនុវត្តសេចក្ដី​សម្រេចរបស់មហាសន្និបាតទី១១ របស់
បក្សកម្មុយនីស្តវៀតណាមក្រោមការ​ដឹកនាំរបស់បក្ស វៀតណាមបានខំប្រឹងប្រែង
ឆ្លងកាត់រាល់ការលំបាកសាកល្បង ដើម្បីទទួលអោយបានសមិទ្ធិផលសំខាន់ជាច្រើន។ 

          កាសែត Quan Doi Nhan Dan (កងទ័ពប្រជាជន) បានចេញ​លេខ​ពិសេស ដើម្បី
អបអរសាទរមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាល​ទី១២។ ក្នុងទំព័រដើម
បានចុះផ្សាយរូបភាពលោកប្រធានហូជីមិញ ហើយដក់ស្រង់ពាក្យសំដីរបស់លោកអ៊ំ 
៖ បក្សយើងជាសិលធម៌ ជាអរិយធម៌ ជាឯករាជ្យ ​ឯកភាព ជាសន្តិភាព និងភាពសម្បូរ
ធូធារ។ ទន្ទឹមនឹងនោះជាបទ វិចារណកថា៖​ឱកាស​ថ្មី សក្ដានុភាពថ្មី ដោយអះអាងថា៖​មហាសន្និបាតបក្សទី១២ បានគូសសញ្ញា​សំខាន់អំពីការអភិវឌ្ឍន៍ខ្លាំងក្លា អំពីកាត្រិះរិះ
 ការយល់ដឹង និងស្ថានភាពដឹកនាំផ្លាស់ប្តូរថ្មីរបស់បក្ស ក្នុង៣ទស្សវត្ស៍​កន្លងទៅ
 ក្នុងឱកាសនេះដែរ កាសែតកង​ទ័ពប្រជាជនក៏បានចុះផ្សាយរូបភាព និងបទសរសេរ
ជាច្រើន ដូចជា៖​ទំនុកទុកចិត្តចំពោះវាសនាថ្មី ឬមោទនភាពឈានទៅមុខ …លៗ

          ក៏ក្នុងថ្ងៃនេះដែរ បណ្ដាកាសែត Lao Dong, Tien Phong, Tin Tuc និងកាសែតជា
ច្រើនទៀត របស់វៀតណាម ក៏បានជូនព័ត៏មាន ស្ដីអំពីខ្លឹមសារនៃមហាសន្និបាត នីតិកាលទី១២នេះ និងបណ្ដាសកម្មភាពអបអរសាទរមហា​សន្និបាត នៅតំបន់នានាក្នុង
ទូទាំងប្រទេសដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ