មហាសន្និបាតបក្សលើកទី១២ជាមហាសន្និបាតប្រជាធិបតេយ្យសាមគ្គីមានសណ្តាប់ធ្នាប់និងប្រាជ្ញា

(VOVworld)-បន្ទាប់ពីពិធីបិទមហាសន្និបាតបក្សលើកទី១២ អគ្គលេខាមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ លោក Nguyen Phu Trong អញ្ជើញជាអធិបតី សន្និសីទកាសែតអន្តរជាតិនៅមជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាត។

មហាសន្និបាតបក្សលើកទី១២ជាមហាសន្និបាតប្រជាធិបតេយ្យសាមគ្គីមានសណ្តាប់ធ្នាប់និងប្រាជ្ញា - ảnh 1
អគ្គលេខាបក្ស Nguyen Phu TRong ធ្វើអធីបតីសន្និសីទ
កាសែតបន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១២

        អ្នកកាសែតជាតិនិងអន្តរជាតិជាច្រើនរូបបានផ្តល់សំនួរស្តីពីផែនការរបស់ អគ្គលេខាបក្សនាពេលខាងមុខ ដែលទាក់ទិនទៅលើបញ្ហាប្រជាធិបតេយ្យក្នុងបក្ស ជាពិសេសគឺសកម្មភាពសួរដេញដោលក្នុងបក្ស យកសន្លឹកទំនុកទុកចិត្ត ចំពោះ ដំណែងថ្នាក់ដឹកនាំមួយចំនួនជាដើម។ លោកអគ្គលេខាបក្សបានឲ្យដឹងថា ខ្លឹមសារ ពោលខាងលើត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្តមជ្ឈឹមនីតិ កាលទី១១
ស្តីពី ការកសាងបក្ស និងបានអនុវត្តនៅក្នុងជីវភាពរស់នៅជាក់ស្តែងរួចទៅហើយ។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា នាពេលខាងមុខ គណៈ​កម្មាធិការមជ្ឈឹមនីតិកាលថ្មីនឹងបន្តជម្រុញការអនុវត្តសេចក្តីសម្រេចចិត្តលើកទី៤
របស់មជ្ឈឹមនេះ ដោយផ្តោតសំខាន់ទៅលើការងារកម្មាភិបាល ពង្រីកតួនាទីជា អ្នកដឹកនាំនិងឃ្លាំមើលសិទ្ធិអំណាចដើម្បីកាត់បន្ថយអំពើពុករលួយខ្ជះខ្ជាយ។ គោលដៅនៃមហាសន្និបាតបានលើកត្រដែតថា កសាងអភិវឌ្ឍន៍ប្រទេសវៀតណាម ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិ្យ ធម៌។ ប្រជាធិបតេយ្យប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ហើយសណ្តាប់ធ្នាប់ត្រូវឈរលើ មូលដ្ឋាន
ពង្រីកប្រជាធិបតេយ្យ ពោលគឺ ប្រជាធិបតេយ្យនិងសណ្តាប់ធ្នាប់ត្រូវ ដើរទន្ទឹម
ជាមួយគ្នា។

        ស្តីពីការងារបោះឆ្នោតគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ អគ្គលេខា
បក្ស លោក Nguyen Phu Trong បានអះអាងថា លទ្ធផលនៃការបោះឆ្នោតគឺ​ “ត្រឹម
ត្រូវតាមទិសដៅនៃការងារត្រៀមរៀបចំកម្មាភិបាល” និងមហាសន្និបាតនេះ ជា “មហាសន្និបាតសម្តែងនូវស្មារតីប្រជាធិបតេយ្យ សមាគ្គី សណ្តាបធ្នាប់និង ប្រាជ្ញា”។

        លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ទៅលើ​ពាក្យស្លោក
របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១២នោះគឺ អភិវឌ្ឍន៍ប្រជាជនសម្បូរធូធារប្រ ទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ អរិយធម៌។​ខំប្រឹងប្រែងនាំវៀតណាមក្លាយ ទៅជាប្រទេសឧស្សាហកម្ម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ