មហាសន្និបាតបក្សលើកទី១២៖ម្ចាស់ការធ្វើសមាហរណកម្មលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ
|
ទិដ្ឋភាពនៅមហាសន្និបាតបក្សលើកទី១២
(រូបថតៈ TTXVN) |
(VOVworld)-នាព្រឹកថ្ងៃទី២៣មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២របស់បក្សកុម្មុយនិស្តវៀតណាមបានបន្តធ្វើការពិភាគ្សាលើបណ្តាឯកសារដាក់ ជូនមហាសន្និបាត។ក្នុងបទអន្តរាគមន៍ដែលបានថ្លែងនៅមហាសន្និបាត លោក
Thao Xuan Sung អនុប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានសង្កត់
ធ្ងន់ថា ដើម្បីពង្រីកបាននូវកម្លាំងពលំសាមគ្គី ជាតិទាំងមូល និងបង្កើនទំនាក់
ទំនងជិតស្នីទ្ធរវាងបក្សជាមួយប្រជាជនគឺគោល មាគ៌ា គោលនយោបាយរបស់
បក្សសុទ្ធតែមានការចូលរួមមតិរបស់ប្រជាជន ជាពិសេសគឺស្របទៅនឹងបំណង
ប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជន។ លោក Thao Xuan Sung បានចាត់ទុក
ថា៖
“នាប៉ុន្មានឆ្នាំខាងមុខ ត្រូវជម្រុញការដឹកនាំកិច្ចការផ្លាស់ប្តូថ្មី ប្រកបដោយ
ប្រសិទ្ធិភាព និងបង្កើនការអនុវត្តជាក់ស្តែងនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ អនុវត្តការ
ផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្សឲ្យក្លាយទៅជាគោលនយោបាយច្បាប់របស់ រដ្ឋតាមទិសពង្រីកលក្ខណៈប្រជាធិបតេយ្យដើម្បីធានាឲ្យបានគោលការណ៍ “សិទ្ធិ
អំណាចទាំងស្រុងរបស់រដ្ឋគឺជារបស់ប្រជាជន”។
រួមជាមួយគ្នានោះបទអន្តរាគមន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស
វៀតណាម លោក Pham Binh Minh ស្តីពី “ដំណើរការធ្វើសមាហរណកម្មអន្តរ
ជាតិកាន់តែស៊ីជម្រៅ បម្រើប្រកបដោយប្រសិទ្ធិភាពនូវបុព្វហេតុកសាងនិងការ ពារមាតុប្រទេសសង្គមនិយមនិងលើកកំពស់តួនាទីអន្តរជាតិរបស់វៀតណាម” ក៏ បានធ្វើសេចក្តីសង្ខេបនូវសមិទ្ធិក្នុងកិច្ចការបរទេសរបស់ប្រទេសជាតិនារយៈ៥ឆ្នាំ
កន្លងទៅ អះអាងទៅលើភាពត្រឹមត្រូវនៃគោលមាគ៌ាកិច្ចការបរទេសឯករាជម្ចាស់
ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ឲ្យក្លាយទៅជាគោលនយោបាយកិច្
ចការ បរទេសបើកទូលាយ ពហុបែប ពហុភាគី និងម្ចាស់ការធ្វើសមាហរណកម្ម
អន្តរ ជាតិដែលមហាសន្និបាតបក្សលើកទី១១បានដាក់ចេញ។ លោក Pham Binh
Minh បានមានប្រសាសន៍ថា៖
“ទីមួយ ត្រូវអនុវត្តដោយព្រមៗគ្នានូវទិសដៅកិច្ចការបរទេសដែលបានមហា សន្និបាតបក្សលើកទី១២អនុម័ត និងបង្កើនការដឹកនាំរបស់បក្សទៅលើដំណើរការ ធ្វើសមាហរណកម្មអន្តរជាតិ។ទី២ ជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់
ទំនងដៃគូ ជាពិសេសបណ្តាក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់វិស័យ។ ទី៣ អនុវត្តគ្រប់គ្រាន់រាល់ការសន្យាអន្តរជាតិ ដែលក្នុងនោះបង្កើនការផ្សព្វផ្សាយរាល់ ការសន្យាអន្តរជាតិ និងសេចក្តីកំណត់ក្នុងដំណើរការអនុវត្តជាដើម”៕