មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ខុទ្ទកាល័យមជ្ឈឹមបក្ស

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ខុទ្ទកាល័យមជ្ឈឹមបក្ស - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតនេះ (រូបថត៖VTV)

(VOVworld) - នាថ្ងៃទី៧ សីហា ខុទ្ទកាល័យមជ្ឈឹមបក្សវៀតណាមបានរៀបចំមហា
សន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៣នៅរដ្ឋធានីហាណូយ។នៅទីនេះ
សមូហភាពចំនួន៣៦និងបុគ្គលចំនួន៣៨នាក់ត្រូវបានលើកដម្កើងដោយមានស្នាដៃ
ឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិដំណាក់កាល២០១០-២០១៥។

ថ្លែងមតិនៅទីនេះ សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់
ថា ដើម្បីលើកកំពស់ថែមទៀតនូវគុណភាព ប្រសិទ្ធិភាពនៃចលនាប្រឡងប្រណាំង
ស្នេហាជាតិនាពេលខាងមុខ ខុទ្ទកាល័យមជ្ឈឹមបក្សត្រូវផ្សាភ្ជាប់ការបំផុសរៀបចំ
ចលនាប្រឡងប្រណាំងជាមួយការអនុវត្តភារកិច្ចតួនាទីរបស់ស្ថាប័ន។មុនបង្អស់គឺ
ធ្វើសេនាធិការ ជួយការិយាល័យនយោបាយនិងគណៈលេខាបញ្ជាណែនាំអនុវត្ត
ប្រកបដោយជោគជ័យនូវភារកិច្ចឆ្នាំ២០១៥និងផែនការ៥ឆ្នាំ២០១១-២០១៥ និង
រៀបចំប្រកបដោយជោគជ័យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាត
បក្សទូទាំងប្រទេសលើកទី១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ