មហាសន្និបាតមជ្ឈឹមលើកទី៦បានបញ្ចប់ប្រកបដោយជោគជ័យ
(VOV) - ក្រោយរយះពេល ១៥ថ្ងៃធ្វើការ មហាសន្និបាតមជ្ឈឹមលើកទី ៦ បាន បញ្ចប់ នារសៀលថ្ងៃទី ១៥ តុលា នៅទីក្រុងហាណូយ។ ក្នុងសន្និបាតគណះកម្មា
ធិការបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សា និងរួមយោបល់អំពីរបាយការណ៍
នានា ទាក់ទិនដល់ សភាពការណ៏ សេដ្ឋកិច្ចសង្គម ឆ្នាំ ២០១២ ផែនការអភិវឌ្ឍន៏
សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋ សំរាប់ឆ្នាំ ២០១៣ …ជាដើម។ គណះកម្មាធិការ
មជ្ឈឹម បានអនុម័តលើ សេចក្ដីសម្រេចចិត្ត សេចក្ដីសន្និដ្ឋាន នៃសន្និបាត ១ ចំនួន។
មុនពេលបញ្ចប់សន្និបាត អគ្គលេខាបក្ស Nguyen Phu Trong បានមានបទថ្លែងមតិដ៏សំខាន់ ស្ដីពី លទ្ធផលដែលទទួលបាន ក្នុងសន្និបាតលើកនេះ ស្ដីពី សេដ្ឋកិច្ច
សង្គម ឆ្នាំ ២០១២ ផែនការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម និងគំរោងថវិការដ្ឋ សំរាប់ឆ្នាំ
២០១៣ ។ លោក Nguyen Phu Trong បានអោយដឹងថា៖
“ ក្នុងបណ្ដាខែសេសសល់នៃឆ្នាំ ២០១២ និងឆ្នាំ ២០១៣ យើងបន្តស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពិសេសគឺ យកចិត្តទុកដាក់ ដល់ការស្ថិរភាព ធានាសុវត្ថិភាព
នៃប្រព័ន្ធហិរញ្ញវត្ថុ ធនាគារ។ បន្តប្រឆាំងអំពើពុករលួយ ខ្ចះខ្ជាយក្នុងការវិនិយោគ
និងចំណាយសាធារណះ។ យើងបន្តកែលំអរបរិយាកាសវិនិយោគ អាជីវកម្ម
ជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រ ចំនួន៣ ដែលក្នុងនោះមានការផ្លាស់ប្តូរថ្មី រូបស្ឋាន
កំណើន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងធានា ស្ថិរភាពនយោបាយ
សង្គម។”
ស្តីពីការការងារបំប៉ុនតែងតាំងកម្មភិបាលគណៈកម្មាធិការមជ្ឍឹមបក្ស ការិយាល័យ
នយោបាយគណៈលេខានិងបណ្ដាដំណែងនៃថ្នាក់ដឹកនាំស្នូលរបស់បក្សនិង
រដ្ឋវៀតណាម អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“នេះគឺជាលើកដំបូងដែលមជ្ឃឹមបក្សពិភាក្សានិងចេញផ្សាយសេចក្តីសម្រេចចិត្ត
អំពីបញ្ហានេះ។ ការងារបំប៉ុនតែងតាំងកម្មាភិបាលយុទ្ធសាស្ត្រមកចេញពីសំណូមពរនៃ ភារកិច្ចគោលនយោបាយនិងកសាងបក្ស កសាងនិងការពារប្រទេសជាតិ ក្នុងដំណាក់កាលជំរុញឧស្សារហូបនីយកម្ម ទំនើបភាវូបនីយកម្មមាតុប្រទេស។”
អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ សន្នបាតលើកទី ៦ គណៈកម្មា ធិការមជ្ឍឹមបក្សបានបញ្ចប់ប្រកបដោយជោគជ័យ៕
|
អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ សន្នបាតលើកទី ៦ គណៈកម្មា ធិការមជ្ឍឹមបក្សបានបញ្ចប់ប្រកបដោយជោគជ័យ៕ (Image: Internet) |