មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Ha Tinh

(VOVWORLD) -អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានស្នើឱ្យខេត្ត Ha Tinh បន្តយកចិត្តទុកដាក់ដល់ការឃោសនា ការចលនា ពង្រីកប្រជាធិបតេយ្យ និងស្រុះចិត្តគំនិតក្នុងការចូលរួមការកសាងជនបទថ្មី។
មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Ha Tinh - ảnh 1 មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Ha Tinh (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅខេត្ត Ha Tinh បានប្រព្រឹត្តទៅ មហាសន្និបាតតំណាងតំណាងនៃ រណសិរ្សមាតុភូមិវៀតណាមនៅខេត្ត Ha Tinh លើកទី ១៤ អាណត្តិ ២០១៩ -២០២៤។ អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានស្នើឱ្យខេត្ត Ha Tinh បន្តយកចិត្តទុកដាក់ដល់ការឃោសនា ការចលនា ពង្រីកប្រជាធិបតេយ្យ និងស្រុះចិត្តគំនិតក្នុងការចូលរួមការកសាងជនបទថ្មី។ លោកអញ្ជើញថ្លែងថា៖

“បន្តអនុវត្តន៍ជាក់ស្ដែងនូវភារកិច្ចត្រួតពិនិត្យនិងបដិវាទសង្គម ហើយ ចាត់ទុកថានេះជាភារកិច្ចចំបងក្នុងរយៈពេលអនុវត្តសេចក្តីសម្រេចលេខ ២១៧ និង ២១៨ របស់ ការិយាល័យនយោបាយ។ ពង្រីកតួនាទីរបស់គណៈកម្មាធិការទទួលបន្ទុករណសិរ្សរបស់ប្រជាជន ដើម្បីចូលរួមការឃ្លាំមើល និងត្រួតពិនិត្យកម្មាភិបាល បក្សជននៅតំបន់ ប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ និងអំពើពុករលួយ។ លើសពីនេះទៅទៀត គឺ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៤ នីតិកាលទី ១២ ដោយផ្សារភ្ជាប់នឹង សារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្តីពីការជំរុញការសិក្សា និងធ្វើតាម សីលធម៌និងរចនាបថហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ