មហាសន្និបាតលើកទី ១៨ បក្សកម្មុយនិស្តចិនបានបើកជាផ្លូវការនៅប៉េកាំង

(VOVworld) – នាព្រឹកថ្ងៃទី ៨ វិច្ឆិកា មហាសន្និបាតលើកទី ១៨ បក្សកម្មុយនិស្តចិន បានបើកជាផ្លូវការ នៅមហាសាលប្រជាជន នៅរដ្ឋធានី ប៉េកាំង ដោយមានការចូល
រួមរបស់បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋចិន និងតំណាងចំនួនជាង ២ ពាន់នាក់។ ក្នុងបទ
ថ្លែងមតិបើកមហាសន្និបាត អគ្គលេខាបក្សកម្មុយនិស្តចិន លោក ហូ ចិន តាវ បាន
អំពាវនាវបក្ខជននិងប្រជាជនចិនទាំងឡាយប្រកាន់ខ្ចាប់ ផ្លូវសង្គមនិយមមានចរិត
លក្ខណៈចិន និងខំប្រឹងប្រែងសម្រេចគោលដៅកសាងសង្គមសម្បូរុងរឿង។ អគ្គ
លេខា ហូ ចិន តាវ បានលើកច្បាស់ថា៖  បក្សកម្មុយនិស្តចិនកំពុងមានឱកាស
អភិវឌ្ឍន៍ថ្មី ប៉ុន្តែ ក៏ប្រឈមមុខនឹង ការសាកល្បងថ្មីជាច្រើនដែរ។ បក្សកម្មុយនិស្ត
ចិនត្រូវបន្តជំរុញការអភិវឌ្ឍន៍ យ៉ាងខ្លាំង ប្រកបដោយវិទ្យាសស្ត្រ ឲ្យសមស្របនឹង
តម្រូវការនាបច្ចុប្បន្ននិង គោលបំណងរបស់ប្រជាជន។ ស្តីពីគោលនយោបាយកិច្ច
ការបរទេសចិននឹងប្រកាន់ខ្ចាប់គោលមាគ៌ារអភិវឌ្ឍន៍សន្តិភាពនិងអនុវត្តគោល
នយោបាយ កិច្ចការបរទេសដោយសន្និភាពឯករាជ៕
មហាសន្និបាតលើកទី ១៨ បក្សកម្មុយនិស្តចិនបានបើកជាផ្លូវការនៅប៉េកាំង  - ảnh 1
មហាសន្និបាតលើកទី ១៨ បក្សកម្មុយនិស្ត ចិន បានបើកជាផ្លូវការ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ