មហាសន្និបាតលើកទី ១៩ បក្សកម្មុយនិស្តចិនបើកជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ តុលា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៩ បក្សកម្មុយនិស្តចិនបានបើកជាផ្លូវការនៅមហាស្រាលប្រជាជននៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ 
មហាសន្និបាតលើកទី ១៩ បក្សកម្មុយនិស្តចិនបើកជាផ្លូវការ - ảnh 1 មហាសន្និបាតលើកទី ១៩ បក្សកម្មុយនិស្តចិនបើកជាផ្លូវការ

(VOVworld) – នាព្រឹកថ្ងៃទី ១៨ តុលា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៩ បក្សកម្មុយនិស្តចិនបានបើកជាផ្លូវការនៅមហាស្រាលប្រជាជននៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ចូលរួមពិធីបើកមានមជ្ឈដ្ឋានថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សរដ្ឋចិន រួមជាមួយតំណាងចំនួន ២៣០០ នាក់។ ក្នុងបទសន្ទរកថាបើកមហាសន្និបាយ អគ្គលខា ប្រធានរដ្ឋចិន លោក Xi Jinping បានអំពាវានាវបក្ខជនទាំងមូលនិងប្រជាជន ចិនទាំងមូលប្តេជ្ញាកំណាត់ផ្លូវសង្គមនិយមពោរពេញទៅដោយចរិតលក្ខណៈរបស់ចិន ខំប្រឹងប្រែងសម្រេចគោលដៅកសាងសង្គមសម្បូរធូរធារលើគ្រប់ជ្រុងជ្រោយ។ អគ្គលេ ខា ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ បក្សកម្មុយនិស្តចិនកំពុងមាន ឱកាសអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែ កំពុងប្រឈមមុខនឹងការសាកល្បងថ្មីផងដែរ។ ដោយ ហេតុនេះ បក្សកម្មុយនិស្តចិនបន្តជំរុញខ្លាំងការអភិវឌ្ឍន៍ប្រកបដោយវិទ្យសាស្ត្រ ផ្តោត សំខាន់ទៅលើកំណែទម្រង់រចនាសម្ព័ន្ធនយោបាយ លើកកំពស់សមត្ថភាពគ្រប់គ្រង និងបង្កាប្រឆាំងនឹងអំពើពុករលួយ បង្កើនសមត្ថភាពដោះស្រាយបញ្ហាជាតិសាស្ត្រ កសាងប្រព័ន្ធសុខុមាលភាពសង្គមនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជន។ តាមគំរោង មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៩ បក្សកម្មុយនិស្តចិន នឹងបិទបញ្ចប់នាថ្ងៃទី ២៤ តុលា ខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ