មហាសន្និបាតលើកទី១១សហជីពវៀតណាម៖មហាសន្និបាតរបស់សាមគ្គីភាពបញ្ញាប្រជាធិបតេយ្យនិងការផ្លាស់ប្តូរថ្មី។
(VOV) /  
|
មហាសន្និបាតលើកទី១១សហជីពវៀតណាម៖មហាសន្និបាតរបស់សាមគ្គីភាពបញ្ញាប្រជាធិបតេយ្យ
និងការផ្លាស់ប្តូរថ្មី។ (vov.vn)
|
VOV-នាព្រឹកថ្ងៃទី២៨កក្កដានៅទីក្រុងហាណូយ មហាសន្និបាតសហជីពវៀតណាមនីតិកាលទី១១អាណាត្តិ២០១៣-២០១៨ បានបើកជាផ្លូវការ។ ប្រតិភូ
ចំនួនជិត៩៥០នាក់ដំណាងឲ្យសមាជិកសហជីពជិត៨លាននាក់ក្នុងទូទាំង
ប្រទេស ដំណាងសមូហភាពសហជីពអន្តរជាតិ អង្គទូតអង្គការអន្តរជាតិនិង
ក្រៅរដ្ឋាភិបាលមានទំនាក់ទំនងជាមួយសហព័ន្ធពលករវៀតណាមបានចូលរួម
មហាសន្និបាត។ ចូលរួមហាសន្និបាតនៅមានថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា
រដ្ឋាភិបាល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអតីតថ្នាក់
ដឹកនាំបក្សនិងរដ្ឋ។ ថ្លែងមតិនៅពិធីបើកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“នាបច្ចុប្បន្នវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងដំណើរការ
ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម អនុវត្តភារកិច្ចយុទ្ធសាស្ត្រចំនួន២កសាង
និងការពារមាតុប្រទេស។ មានសំណូមពរថ្មីបញ្ហាថ្មីជាច្រើនបានដាក់ចេញទាមទា
ជួរកម្មករពលករត្រូវលើកកំរិតខ្លួនឡើងកំពស់ថ្មី។យើងបានយល់យ៉ាងជ្រាលជ្រៅ
ថា វណ្ណកម្មករវៀតណាមទោះបីជាតូចតាច់ ប៉ុន្តែជាមួយរាល់សិលធម៍នយោបាយ
និងប្រពៃណីបដិវត្តន៍រឹងមាំ មានក្រុមដើរមុខគឺបក្សកុម្មុយនីស្តវៀតណាម វណ្ណ
កម្មករនៅតែបន្តជាវណ្ណដឹកនាំបដិវត្តន៍។”
មហាសន្និបាតសហជីពវៀតណាមលើកទី១១ជាមហាសន្និបាតរបស់
សាមគ្គីភាពបញ្ញាប្រជាធិបតេយ្យការផ្លាស់ប្តូរថ្មី បង្ហាញនូវឆ័ន្ទះរបស់វណ្ណកម្មករ
របស់ជួរសមាជិកសហជីពពលករនិងអង្គការសហជីពវៀតណាម។ នៅពិធី
ប្រធានសហព័ន្ធពលករវៀតណាមលោក Dang Ngoc Tung បានឲ្យដឹងថា ក្នុង
អាណាត្តិ២០១៣-២០១៨ សហព័ន្ធពលករវៀតណាមកំណត់បន្តផ្លាស់ប្តូរថ្មីខ្លឹម
សារនិងរបៀបធ្វើសកម្មភាពសហជីពតាមទិសដើម្បីសមាជិកសហជីពនិង
ពលករ ដើម្បីការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ លោក Dang Ngoc Tung
បានលើកច្បាស់ថា៖
“ស្ថានភាពដាក់ចេញសំរាប់សហជីពវៀតណាមរាល់តម្រូវការថ្មី ទាមទា
អង្គការសហជីពត្រូវក្ដាប់ជាប់បំណង់ប្រាថ្នាមនោសញ្ចេតនារបស់ពលករ ចាប់
ផ្ដើមពីតួនាទីសមត្ថកិច្ចរបស់សហជីពដើម្បីដាក់ចេញគោលដៅទិសដៅនិង
ភារកិច្ចជាក់ស្ដែងសមស្រប។ ទន្ទឹមនឹងនោះត្រូវប្រមូលផ្ដុំអភិវឌ្ឍន៍សមាជិក
សហជីព បង្កើតសហជីពមូលដ្ឋាន ពិសេសគឺក្នុងអង្គភាពអាជីវកម្មមណ្ឌល
ក្រៅរដ្ឋនិងអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេស។”
នារសៀលថ្ងៃទី២៨កក្កដា មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសហព័ន្ធពលករនីតិកាលទី១១និងស្ដាប់របាយការណ៍អំពីការធ្វើវិសោធនកម្មខ្លឹមសារលក្ខ័ន្ធតិកៈសហជីពវៀតណាម៕
-VOV